ជាតិ
ពីនេះ ពីនោះ
«ស្វាក់» មានន័យថា ដែលចេះតែងាយប្រទះ មិនមែន «ឆ្វាក់» ឡើយ 29, Nov 2022 , 7:29 am

×![]()
មានអ្នកខ្លះ សរសេរពាក្យ «ឆ្វាក់» ក្នុងន័យ «ដែលចេះតែងាយប្រទះ និងសមប្រកបរឿងអ្វីមួយ»។ ប៉ុន្តែបើតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ស្វាក់» ទៅវិញទេ ដែលត្រឹមត្រូវតាមសេចក្តី ខណៈ «ឆ្វាក់» មានន័យផ្សេងមួយទៀត។
«ស្វាក់» មានន័យថា ដែលចេះតែសមប្រកបនឹងការស្វែង, ដែលចេះតែចួបប្រទះលាភ, ដែលចេះតែងាយប្រទះ, ងាយបាន។ មនុស្សស្វាក់លាភ, ឆ្កែស្វាក់ ។
ពាក្យផ្ទុយនឹងស្វាក់ គឺ «ឆ្នែង» ហើយច្រើននិយាយតែក្នុងការនេសាទ ក្នុងន័យ ដែលមិនកប។ ថ្ងៃនេះឆ្នែងណាស់ រកត្រីមិនបានសោះ ។
រីឯពាក្យ «ឆ្វាក់» ឯណោះវិញ គឺជាកិរិយាសព្ទ ដែលមានន័យថា ចងព័ទ្ធស្លាក់ខ្សែ។ ឆ្វាក់ខ្សែនឹងបង្គោល៕
© រក្សាសិទ្ធិដោយ thmeythmey.com