ជាតិ
ពីនេះ ពីនោះ
«ប្រាស» ជាពាក្យ​មានន័យគ្រប់គ្រាន់ រីឯ «ប្រាស់» វិញ ជាបរិវារសព្ទ
29, Dec 2022 , 7:29 am        
រូបភាព
ពាក្យ «ប្រាស» និង «ប្រាស់» សុទ្ធតែមាន​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ដោយ​យើងមិនអាច​សរសេរ​ច្របូក​ច្របល់គ្នានេះឡើយ។
 
«ប្រាស» ជាកិរិយាសព្ទ ដែលមាន​ន័យថា ឃ្លាតចេញ, ព្រាត់ចេញ, ចាកចេញ ។ ប្រាសចាក, ឃ្លាតចាក, ផុតចាក, គ្មាន, ឥត។ ចិត្តប្រាសចាកមន្ទិល, មនុស្សប្រាសចាកទោស ។
 
ប្រាសនិរាស ប្រាសឃ្លាតចេញឆ្ងាយអស់មានសង្ឃឹមថានឹងបានឃើញឬបានចួបទៀត។ ប្រាសព្រាត់ ឬ ព្រាត់ប្រាស ព្រាត់ឃ្លាតចាកបុគ្គលជាទីស្រឡាញ់លែងឃើញគ្នា ។ 
 
ពាក្យកាព្យ៖ បំណាច់នឹងប្រាសព្រាត់ គួរហាមាត់ផ្ដាំមួយម៉ាត់ ហេតុម្ដេចក៏ទៅបាត់ ស្ងាត់ដំណឹងឈឹងសូន្យសោះ ។
 
រីឯ «ប្រាស់» ជា​បរិវារសព្ទ សម្រាប់ប្រើផ្សំជាមួយនឹងពាក្យផ្សេងៗ ក្នុងនោះដូចជា «ប្រើ»  ប្រើប្រាស់, «បោក» បោកប្រាស់៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com