ជាតិ
រថយន្ត
លោក ធី សុធា បានជួសជុលរថយន្តTOYOTA ប្រភេទCamry ឆ្នាំ១៩៨៣ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ
21, Mar 2022 , 7:59 pm        
រូបភាព
កាលពី២០ឆ្នាំមុន ក្នុងប្រទេស ឡានតាក់ស៊ីភាគច្រើនជារថយន្ដម៉ាក TOYOTA ប្រភេទ Camry។ ឡានទាំងអស់នោះ ត្រូវបាននាំចូលពីប្រទេសជប៉ុន ក្នុងទសវត្សរ៍១៩៩០ ហើយសុទ្ធតែជារថយន្ដប្រើប្រាស់ហើយ។ ដូច្នេះពេលបច្ចុប្បន្ន វាមានអាយុកាលជិត៣០ឆ្នាំ ឬលើសពី៣០ឆ្នាំហើយ។ ជាមួយគ្នានេះ គេក៏សង្កេតឃើញដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅយានដ្ឋានជួសជុលនានា កំពុងតែយក TOYOTA Camry ធ្វើទំនើបកម្ម និងខ្លះក៏ត្រូវបានកែច្នៃបែបប្រណាំងវិញផងដែរ។
 
ដោយសារទូទាំងប្រទេសមានរថយន្ដ TOYOTA Camry បុរាណជាច្រើនគ្រឿង។ នាយយ៉ាន នៃសារព័ត៌មានថ្មីៗ បានរករថយន្តប្រភេទនេះមួយគ្រោះដែលចាស់ជាងគេ នោះគឺ TOYOTA Camry ម៉ូឌែល ជំនាន់ទីមួយ (V10) ពណ៌ស មួយគ្រឿង ផលិតឆ្នាំ១៩៨៣។  
 


លោក ធី សុធា ជាម្ចាស់រថយន្តនេះ ហើយក៏ជាម្ចាស់យានដ្ឋាន ម៉េង ឈន ដែរ។ លោក សុធា បានជួសជុលឡាននេះ ឱ្យបានស្អាតដូចថ្មី ដោយដូរម៉ាស៊ីន ដាក់ម៉ាស៊ីនសាំងធម្មតា Camry ដូចគ្នាពីឆ្នាំ១៩៩៧។ គាត់ក៏បានដូរកង់ទាំងបួន ដាក់កង់ទូលាយជាងវិញ។ រយៈពេល១០ឆ្នាំ ក៏គាត់បានបាញ់ថ្នាំពណ៌សដដែលពីរដង។ ទន្ទឹមនឹងនេះ គាត់បានបាញ់ថ្នាំគ្រឿងជ័រផ្នែកខាងក្រៅ ដូចជាកាងមុខក្រោយ ពណ៌ខ្មៅដូចដើម។ ជាចុងក្រោយ លោក សុធា បានថែមហ្វារពីរគ្រឿងខាងមុខ។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ធី សុធា ខាងក្រោមនេះ៖
 
 
រថយន្តម៉ាក TOYOTA Camry ត្រូវបានចាប់ផ្ដើមផលិតជាផ្លូវការ ក្នុងឆ្នាំ១៩៨២។ ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានបន្តផលិតដល់ជំនាន់ទី១១ (XV70)។ ជំនាន់ទី១ ត្រូវបានផលិតពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៦។ តាមពិតជំនាន់ដំបូងត្រូវបានផលិតពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨២ ក៏ប៉ុន្តែមិនមែន ឈ្មោះ TOYOTA Camryទេ គឺមានឈ្មោះថា CELICA Camry វិញ។ ក្រុមហ៊ុន TOYOTA ត្រូវបានបង្កើតឡើងថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩២៤ ដោយលោក 豊田喜一郎 នៅទីក្រុង តូយ៉ូតា ប្រទេសជប៉ុន៕
 


 
 
ឡានចាស់ យើងស្រឡាញ់សេរ៊ីចាស់ គឺយើងស្រឡាញ់ បានយើងរក្សាទុក។ ភាគតិចណាស់ដែលមានអ្នកចាប់អារម្មណ៍របស់ចាស់ៗហ្នឹង។ ខ្ញុំស្រឡាញ់របៀបចាស់ៗហ្នឹង យកមកកែច្នៃឡើងវិញ យកមករក្សាទុក។ 
 


 
ដោយសារយើងស្រឡាញ់របស់បុរាណ។ ខ្ញុំឃើញវាអត់សូវមានគេចាប់អារម្មណ៍។ យកមកកែលម្អឡើងវិញ ដូចជាថែមម៉ាស៊ីន ថែមកង់ យើងកែលម្អឱ្យស្អាត ទាក់ទាញ។ យើងប្រើយូរឆ្នាំហើយ ខ្ទង់១៥ឆ្នាំហើយ។
 


ម្ចាស់មុនទុកចោល អត់ប្រើទេ។ 
 
 


អត្ថបទទាក់ទង
 
 





Tag:
 យាន្តយន្ត
 រថយន្តបុរាណ
 ធី សុធា
© រក្សាសិទ្ធិដោយ thmeythmey.com