ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឃីម សុខហេង ជំរុញឱ្យឪពុកម្តាយ និងភាគីសាលា រួមសហការគ្នាពង្រឹងវិន័យដល់សិស្ស
10, Jul 2022 , 11:29 pm        
រូបភាព
លោក ឃីម សុខហេង អនុប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា
លោក ឃីម សុខហេង អនុប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា
ដោយ៖ សុង សុធាវី 

ភ្នំពេញ៖ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ស្ថាប័នអប់រំ និងសង្គម សុទ្ធតែមានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹង អប់រំ និងជាពិសេសផ្តល់ភាពជាគំរូ ទៅដល់កូនចៅ និងសិស្សានុសិស្ស។  លោក ឃីម សុខហេង អនុប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លើកឡើងដូច្នេះក្នុងកម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ រួចបន្តលើកទឹកចិត្តដល់សិស្សនិស្សិត ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ត្រូវឱ្យតម្លៃលើចំណេះដឹង ខិតខំរៀនសូត្រ ពង្រឹងវិន័យ និងសុជីវធម៌នៅក្នុងការរស់នៅ។

 
សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ និងលោក ឃីម សុខហេង ដូចតទៅ៖
 
 
សង្គមគ្រួសារ មានឥទ្ធិពលយ៉ាងខ្លាំង ដល់ការបង្ហាញឥរិយាបថ សីលធម៌ សុជីវធម៌ និងវិន័យរបស់កូនៗ។ ក្រៅពីគ្រួសារ គ្រឹះស្ថានអប់រំ លោកគ្រូ អ្នកគ្រូ ក៏ដើរតួយ៉ាងចម្បងដែរ។ លោក ឃីម សុខហេង លើកឡើងដូច្នេះ នៅក្នុងកិច្ចសម្ភាសជាមួយកម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ។ 
 
សម្រាប់លោក ឃីម សុខហេង ការមានវិន័យនៅក្នុងការរស់នៅ នឹងនាំមកនូវភាពជោគជ័យ និងសេចក្តីថ្លៃថ្នូ។ ប៉ុន្តែយ៉ាងណា ក៏ដោយសារ អ្នកជំនាញអប់រំរូបនេះ ទទួលស្គាល់ថា ការពង្រឹងវិន័យ និងសុជីវធម៌ល្អដល់កុមារ ក៏ដូចជាសិស្សានុសិស្ស គឺជារឿងដ៏លំបាក ដែលទាមទារឱ្យមានកិច្ចសហការគ្នាយ៉ាងស្អិតល្មួតរវាងអាណាព្យាបាលសិស្ស និងភាគីខាងគ្រឹះស្ថានសិក្សា ក៏ដូចជា សិស្សានុសិស្សផ្ទាល់។ 
 
អ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យសិស្សានុសិស្ស ផ្តល់តម្លៃលើការសិក្សាអប់រំ ដែលបើកផ្លូវឱ្យពួកគេមានលទ្ធភាពស្វែងរកប្រាក់កាសដើម្បីទ្រទ្រង់ជីវភាពនៅក្នុងអនាគត ជាមួយនឹងការមានមុខមាត់ និងកេរ្តិ៍ឈ្មោះនៅក្នុងសង្គម៕ 


លោក ឃីម សុខហេង ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ


Tag:
 ឃឹម សុខហេង
  អប់រំ
  សុជីវធម៌
  សីលធម៌
© រក្សាសិទ្ធិដោយ thmeythmey.com