ជាតិ
យុវជនសកម្ម សេវាល្អ
អាជ្ញាធរឃុំអន្សាចំបក់ រៀបចំផែនការដាក់ភ្លើងបំភ្លឺផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ
14, Jul 2022 , 4:59 pm        
រូបភាព
ដោយ៖ យុវជនឃុំអន្សាចំបក់
 
ពោធិ៍សាត់៖ អាជ្ញាធរឃុំអន្សាចំបក់ បានដាក់ចេញនូវផែនការដាក់ភ្លើងបំភ្លឺផ្លូវ នៅទីតាំងដែលងងឹត នៅក្នុងភូមិទាំងអស់នៅក្នុងឃុំ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ការដាក់ភ្លើងបំភ្លឺនេះ គឺជាការឆ្លើយតបនឹងសំណើរបស់ប្រជាពលរដ្ឋ ដែលបានបង្ហាញក្តីព្រួយបារម្ភ ពេលធ្វើដំណើរពេលយប់ ឆ្លងកាត់ទីតាំងដែលងងឹតទាំងនោះ។ លោក ផាន់ សំបូរ ជំទប់ទី១ ឃុំអន្សាចំបក់ បានលើកឡើងដូច្នេះ។  យ៉ាងណាក៏ដោយ លោក ផាន់ សំបូរ ក៏បានគូសបញ្ជាក់ដែរថា ការដាក់ភ្លើងបំភ្លឺផ្លូវនៅក្នុងឃុំ មិនទាន់អាចធ្វើបាននៅគ្រប់ទីតាំងដែលងងឹតទាំងអស់ភ្លាមៗនោះទេ ដោយការងារនេះ ត្រូវបានធ្វើឡើងជាជំហានៗ និងចាប់ផ្តើមពីទីតាំងដែលអាជ្ញាធរយល់ឃើញថា ចាំបាច់ខ្លាំងសម្រាប់ពលរដ្ឋ។ មូលហេតុត្រូវបានជំទប់ឃុំរូបនេះ ពន្យល់ថា ឃុំ មិនទាន់មានថវិកាគ្រប់គ្រាន់។
 
លោក ក៏សំណូមពរដល់ពលរដ្ឋ ដែលមានមានលទ្ធភាព និងមានផ្ទះនៅជាប់ផ្លូវ ចូលរួមជាវិភាគទាន ដោយការដាក់ភ្លើងបំភ្លឺនៅមុខផ្ទះរៀងខ្លួន ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើរនៅពេលយប់របស់ពលរដ្ឋក្នុងឃុំ។ «បើមុខផ្ទះគាត់ងងឹត សុំឱ្យគាត់ជួយអំពូលមួយដោយខ្លួនឯង។ ដាក់ តាមបណ្តាមុខផ្ទះរបស់គាត់ ដែលនៅជាប់ថ្នល់ ដែលមានភ្លើងដល់ សុំឱ្យគាត់ដាក់អំពូលមួយៗ តាមមុខផ្ទះគាត់ទាំងអស់គ្នា។ ហ្នឹងយើងសំណូមពរថា ថវិកាហ្នឹង សុំឱ្យគាត់ជួយចំណាយលើអំពូលមួយហ្នឹងទៅ ដើម្បីងាយស្រួលក្នុងការចេញចូលយប់អាធ្រាតុ»។
 
 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវី
 

Tag:
 ភ្លើងបំភ្លឺផ្លូវ
  មេឃុំ
 សេវាសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com