ជាតិ
យុវជនសកម្ម សេវាល្អ
ពលរដ្ឋឃុំក្បាលត្រាច ​​ស្នើ​អាជ្ញាធរជួសជុលផ្លូវខូចមួយខ្សែដែលពិ​បាកធ្វើដំណើរពេ​លភ្លៀង
18, Jul 2022 , 4:39 pm        
រូបភាព
ដោយ៖ យុវជនឃុំក្បាលត្រាច
 
​ស្រុកក្រគរ, ខេត្តពោធិ៍សាត់៖ ពលរដ្ឋក្នុងឃុំក្បាលត្រាច នៃស្រុកក្រគរ បានស្នើឱ្យអាជ្ញាធរ​ជួសជុលផ្លូវមួយខ្សែប្រវែងប្រមាណ ២, ៥ គីឡូម៉ែត្រ ស្ថិតក្នុងភូមិក្រឡាញ់ ដែលតូចចង្អៀត និងខូចខាតច្រើន ​និងគ្មានការជួសជុលជាយូរឆ្នាំមកហើយ។ ពលរដ្ឋក្នុងភូមិក្រឡាញ់ បានលើកឡើងដូចៗគ្នាថា ពួកគាត់​ពិបាកធ្វើដំណើរខ្លាំងណាស់ ពិសេសនៅក្នុងរដូវវស្សា ហើយកន្លងមក ក៏មាន​ពលរដ្ឋធ្លាប់រអិលដួល និងរងគ្រោះថ្នាក់ ពេលធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះទៀតផង​។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដែអូខាងក្រោម៖​
 
 
ពួកគាត់ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ​ជួសជុលផ្លូវមួយខ្សែនេះឱ្យបានកាន់តែឆាប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នានា​។  ជុំវិញបញ្ហាផ្លូវខូចនេះ អ្នកស្រី ឌឹប សាមឿន មេឃុំក្បាលត្រាច យល់ពីការព្រួយបារម្ភ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអាជ្ញាធរឃុំ អ្នកស្រី សាមឿន អះអាងថា នឹងខិតខំលើកសំណើទៅម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធ ឱ្យមានការជួសជុល និងពង្រីកផ្លូវមួយខ្សែនេះឡើងវិញ។ ជាមួយគ្នានេះ អ្នកស្រីមេឃុំ ក៏អំពាវនាវដល់ពលរដ្ឋដែលមានគ្រឿងចក្រជួយឈូសឆាយពង្រាបឱ្យស្មើ និងចាក់ដីបំពេញបន្ថែមនៅកន្លែងមានជង្ហុក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋជាបណ្តោះអាសន្នសិន។
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
​​
 ​វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។
 
 

Tag:
 យុវជនសកម្ម សេវាល្អ
  វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com