ជាតិ
លោក ហៃ សេង ពន្យល់ពីការផ្ដល់បណ្ណក្រីក្រ ដល់ពលរដ្ឋនៅឃុំជុំគ្រៀល
07, Aug 2022 , 2:29 pm        
រូបភាព
ដោយ៖ ណែម សុជាតា
 
កំពត៖ ពលរដ្ឋចំនួន ១២១ គ្រួសារ ដែលរស់នៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ទទួលបានបណ្ណក្រីក្រ ពីរដ្ឋាភិបាល។ លោក ហៃ សេង មេឃុំជុំគ្រៀល បានលើកឡើងថា ការបណ្ណក្រីក្រដល់ពលរដ្ឋនៅក្នុងឃុំ គឺធ្វើឡើងដោយឆ្លងកាត់ការសម្ភាស និងជ្រើសពិចារណាយ៉ាងសុក្រឹត និងត្រឹមត្រូវ។ បើតាមមេឃុំរូបនេះ បណ្ណក្រីក្រ ជាផ្នែកមួយជួយជីវភាពដល់គ្រួសារក្រីក្រជារៀងរាល់ខែ ជាពិសេសពលរដ្ឋ ក៏ទទួលបានការព្យាបាលនៅមន្ទីរពេទ្យរដ្ឋឥឥគិតថ្លៃទៀតផង។«បណ្ណក្រីក្រជួយបានមួយផ្នែកធំដែរ។ គ្រួសារណាមានកូនច្រើន បានច្រើនដែរហ្នឹង»។  នេះជាការអះអាងរបស់ លោកមេឃុំជុំគ្រៀល ។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖
 
 
 
វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។
 
 

Tag:
 យុវជនឃុំជុំគ្រៀល
© រក្សាសិទ្ធិដោយ thmeythmey.com