ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ទេសចរមកកំពត ធ្លាប់ញាំនំបុ័ងអាំងទេ?
07, Aug 2022 , 8:59 pm        
រូបភាព
កំពត៖ នំបុ័ងអាំងរង្វង់មូលទុរេន បានក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញប្រចាំខេត្តកំពត។ ភ្ញៀវទេសចរភាគច្រើនដែលមកកម្សាន្តនៅកំពត តែងតែចូលភ្លក់រសជាតិនំបុ័ងអាំង ដែលលក់ដង្ហែគ្នាតាមផ្លូវនៅរង្វង់មូលទុរេន ក្នុងក្រុងកំពត។ អ្នកស្រី សោភ័ណ្ឌ អះអាងថា អ្នកស្រី អាចលក់នំបុ័ងអាំងនេះចន្លោះពី៤០០-៥០០ដើមក្នុងមួយថ្ងៃ។ ចំណែកឯចុងសប្ដាហ៍ និងថ្ងៃបុណ្យទាន អ្នកស្រី អាចលក់អស់ប្រមាណ១ពាន់ដើមឯណោះ។ លក្ខណៈពិសេសដែលធ្វើឱ្យនំបុ័ងអាំងរបស់អ្នកស្រី សោភ័ណ្ឌ លក់ដាច់ ដោយសារវាមានរសជាតិឆ្ងាញ់ប្លែក សាច់នំបុ័ងទន់-ស្រួយ ចូលជាតិជាមួយគ្រឿងផ្សំ ដែលភាគច្រើនអ្នកស្រីធ្វើដោយខ្លួនឯង។ នំបុ័ងអាំង អ្នកស្រី សោភ័ណ្ឌ លក់តម្លៃចន្លោះពី២៥០០រៀល ដល់៤ពាន់រៀលក្នុងមួយដើម។ អ្នកស្រី សោភ័ណ្ឌ បញ្ជាក់ថា អ្នកស្រី លក់នៅទីតាំងនោះរយៈពេល៥ឆ្នាំហើយ ហើយអ្នកស្រី ចេះធ្វើពីប្អូនផងដែរ។

 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 















Tag:
 នំបុ័ងអាំង
© រក្សាសិទ្ធិដោយ thmeythmey.com