ជាតិ
អាស៊ាន
សត្វតំណាងប្រទេសអាស៊ានទាំង១០
10, Nov 2022 , 7:59 am        
រូបភាព
រូបភាពតំណាងសត្វក្នុងប្រទេសអាស៊ាន។
រូបភាពតំណាងសត្វក្នុងប្រទេសអាស៊ាន។
ដោយ:
ភ្នំពេញ៖ ប្រទេសអាស៊ាន មានសត្វតំណាងជាតិនីមួយៗ ក្នុងនោះរួមមានសត្វ សត្វតោ គោព្រៃ ខ្លាដំបង ដំរី  ក្របី ល្មួនយក្សខូម៉ូដូ ឥន្ទ្រី។ ការរើស​សត្វតំណាងជាតិ អាចជាផ្នែកមួយនៃការឱ្យតម្លៃធនធានធម្មជាតិ បម្រើជាប្រយោជន៍ក្នុងជីវភាពរស់នៅ ហើយអាចជាបង្ហាញពីភាពកម្រនៃប្រភេទសត្វក្នុងប្រទេស។


ប្រទេសអាស៊ានទាំង១០នៅអាស៊ីអាគ្នេយ៍មានរើសសត្វតំណាងជាតិរបស់ប្រទេសរៀងៗខ្លួន​។ខាងក្រោមនេះ ជាប្រភេទសត្វដែលត្រូវបានប្រទេសនីមួយក្នុងអាស៊ាន​រើសយកតំណាងជាតិនីមួយៗ៖
 
កម្ពុជា កំណត់យកសត្វគោព្រៃជាសត្វតំណាងជាតិរបស់ខ្លួន។ គោព្រៃ ​ជា​ប្រភេទ​មួយ​កម្រ​បំផុត និងមានវត្តមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
  

រូបភាពគោព្រៃ ពីសារព័ត៌មានថ្មីៗ

ចំណែកថៃ កំណត់យកដំរីអាស៊ីជាសត្វជាតិរបស់ខ្លួន។កាលពីខែឧសភា ឆ្នាំ១៩៩៨ គណៈរដ្ឋមន្ត្រីថៃបាន អនុម័តកំណត់យក ថ្ងៃទី១៣ ខែមីនាជាថ្ងៃប្រារព្ធទិវាសត្វដំរីទៀតផង។ 


ដំរីអាស៊ី។ រូបភាពក្រសួងបរិស្ថាន​

ជាមួយគ្នានេះ ខ្លាដំបងពូជម៉ាឡេ (Malayan Tiger) ជាសត្វតំណាងម៉ាឡេស៊ី។ សត្វមួយនេះ ត្រូវបានប្រជាជនម៉ាឡេស៊ីចាត់ទុកខ្លាដំបងម៉ាឡេជាសត្វតំណាងជាតិ ព្រោះតែវាជាមរតកធម្មជាតិតែមួយគត់របស់ម៉ាឡេស៊ី។  ខ្លាដំបងពូជម៉ាឡេ មានវត្តមាននៅតែនៅឧបទ្វីបម៉ាឡេប៉ុណ្ណោះ។


  ខ្លាដំបង ។ រូបភាពសារព័ត៌មានថ្មីៗ

សិង្ហបុរីវិញ ចាត់ទុកសត្វតោជាសត្វតំណាងជាតិរបស់ខ្លួន។ 

សត្វតោ។ ប្រភពរូបBBC


ឯសត្វតំណាងជារបស់ហ្វីលីពីន គឺក្របីស្រុក (Water Buffalo)។ ប្រជាជនហ្វីលីពីនភាគច្រើនធ្វើកសិកម្មបានផលចិញ្ចឹមជីវិត ទើបសត្វក្របីត្រូវបានគេចាត់ទុកជាសត្វតំណាងជាតិ។ 
 

 សត្វក្របី ។ រូបភាពថ្មី

ល្មួនយក្សខូម៉ូដូ (Kodomo Dragon) ជាសត្វតំណាងឥណ្ឌូណេស៊ី។ ពលរដ្ឋឥណ្ឌូណេស៊ីហៅសត្វនេះថា អូរ៉ា (Ora)។ ឧរង្គសត្វប្រភេទនេះមានតែនៅប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះ ដោយភាគច្រើនពួកវារស់នៅលើកោះខូម៉ូដូ កោះរីនកា កោះហ្វ្ល័រ៉េ និងកោះហ្គីលីម៉ូតាំង។ សត្វខូម៉ូដូនេះគឺជាមរតកធម្មជាតិដ៏សំខាន់មួយប្រភេទរបស់ឥណ្ឌូណេស៊ី ខណៈពួកវាត្រូវបានចាត់ទុកថាជាពូជល្មូននេះ មានមាឌធំជាងគេនៅលើពិភពលោក។ ល្មួនយក្សខូម៉ូដូនេះ នៅពេលធំពេញវ័យអាចមានប្រវែង ៣ ម៉ែត្រចាប់ពីក្បាលរហូតដល់ចុងកន្ទុយ។
  

ល្មួនយក្សខូម៉ូដូ  រូបភាពពី ZME Science

ទន្ទឹមនឹងនេះ សត្វតំណាងជាតិរបស់ព្រុយណេ គឺសត្វឥន្ទ្រីសមុទ្រពណ៌ស។ សត្វប្រភេទនេះ ត្រូវបានគេដឹងថា ជាសត្វដែលអាចហោះបានកម្ពស់ខ្ពស់។ គេចាត់ទុកថា ការរស់នៅរបស់សត្វឥន្ទ្រីបានបង្ហាញនូវភាពស្ដុកស្ដម្ភ  និងជាតំណាងឱ្យភាពរុងរឿងនៃប្រទេស។


 រូបwhite-bellied-sea-eagle ពី Freepik

សត្វក្របីស្រុក ជាសត្វតំណាងជាតិវៀតណាមដូចទៅហ្នឹងសត្វតំណាងជាតិរបស់ប្រទេសហ្វីលីពីនដែរ។ ក្របីតែងជួយការងាររបស់ប្រជាជនវៀតណាម ជាពិសេសប្រជាជនស្ថិតនៅភាគខាងត្បូង ដែលធ្វើកសិកម្មនិងមានដាំស្រូវជាច្រើន ​សម្រាប់ចិញ្ចឹមពលរដ្ឋនៅក្នុងប្រទេស ជាពិសេសនៅតំបន់កណ្ដាល និងភាគខាងជើង។ 
 

រូបភាពក្របីស្រុក រូបភាពថ្មីៗ

លើសពីនេះ សត្វខ្លាដំបង ជាសត្វតំណាងជាតិនៃប្រទេសមីយ៉ាន់ម៉ា។ កន្លែងអភិរក្សសត្វខ្លានៅក្នុងប្រទេសនេះ ត្រូវបានគេដឹងថាជាកន្លែងអភិរក្សខ្លាធំជាងលើនៅលើពិភពលោក​។ ប្រជាជននៅក្នុងប្រទេសមីយ៉ាម៉ាជឿថា សត្វខ្លាតំណាងឱ្យភាពខ្លាំងក្លា និងមុតមាំក្នុងការធ្វើសង្គ្រាមនៅសម័យអតីតកាល។
 

ខ្លាដំបង ។ រូបភាពដោយ អង្គការសម្ព័ន្ធភាពសត្វព្រៃ។

សត្វដំរី ត្រូវបានឡាវចាត់ទុកជាសត្វតំណាងជាតិដែរ។ នៅក្នុងប្រទេឡាវ​ ដំរីត្រូវបានពលរដ្ឋឱ្យតម្លៃមិនចាញ់ប្រទេសថៃឡើយ។ សត្វដំរីត្រូវបានគេប្រើសម្រាប់ធ្វើសង្គ្រាមកាលពីសម័យមុន​ និងដើម្បីជួយសម្រួលកម្លាំងមួយភាគធំក្នុងជីវភាពប្រចាំថ្ងៃ។ នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសឡាវដំរីមិនសូវសម្បូរដូចកាលពីជំនាន់មុនឡើយ៕
 

សត្វដំរីអាស៊ី។ រូបភាពពីក្រសួងបរិស្ថាន

 

Tag:
 សត្វតំណាង
  ប្រទេសទាំង១០
© រក្សាសិទ្ធិដោយ thmeythmey.com