កីឡាជាតិ
ជាតិ
កីឡាប្រពៃណីនឹងសម្រេចចុងក្រោយ ឆ្លងកម្រិតបច្ចេកទេសអាស៊ាន
11, Aug 2022 , 6:59 pm        
រូបភាព
លោក អ៊ុក ឌីវ៉ង់ ក្នុងកិច្ចប្រជុំឧត្តមមន្ត្រីកីឡាក្នុងតំបន់អាស៊ាន ដែលឡើងធ្វើបទបង្ហាញពីការអភិរក្សកីឡាប្រពៃណី និងល្បែងកម្សាន្ត។ រូបពី អគ្គនាយកដ្ឋានកីឡា
លោក អ៊ុក ឌីវ៉ង់ ក្នុងកិច្ចប្រជុំឧត្តមមន្ត្រីកីឡាក្នុងតំបន់អាស៊ាន ដែលឡើងធ្វើបទបង្ហាញពីការអភិរក្សកីឡាប្រពៃណី និងល្បែងកម្សាន្ត។ រូបពី អគ្គនាយកដ្ឋានកីឡា
ដោយ៖ហៀក ឆក
 
លោក អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាដែលចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្រ្តីកីឡា បានធ្វើបទបង្ហាញអំពីសេចក្តីព្រាងប្រកាសរួមរបស់អាស៊ាន ក្នុងការលើកកម្ពស់អត្តសញ្ញាណ តាមរយៈការអភិរក្សកីឡាប្រពៃណី និងល្បែងកម្សាន្តនៅក្នុងពិភពលោកសម័យទំនើប។ លោកបានបញ្ជាក់ថា កីឡាប្រពៃណីនឹងសម្រេចផ្លូវការ ក្រោយឆ្លងកម្រិតបច្ចេកទេសអាស៊ាន។
 
កម្ពុជា បានសុំយោបល់ពីប្រទេសទាំង១០ ក្នុងតំបន់អាស៊ាននាខែមេសា ឆ្នាំ២០២២។ គិតមកដល់ពេលនេះ សេចក្តីព្រាងប្រកាសរួមរបស់អាស៊ាន ក្នុងការលើកកម្ពស់អត្តសញ្ញាណ តាមរយៈការអភិរក្សកីឡាប្រពៃណី និងល្បែងកម្សាន្តនៅក្នុងពិភពលោកសម័យទំនើប សម្រេចបាន៨០ភាគរយហើយ ដោយរង់ចាំសម្រេចចុងក្រោយប៉ុណ្ណោះ។ នេះបើតាមលោក អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា។
 
លោក អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ជាឧត្តមមន្រ្តីកីឡាតំណាងកម្ពុជាដែលបានឡើងធ្វើបទបង្ហាញអំពីសេចក្តីព្រាង ការប្រកាសរួមរបស់អាស៊ានក្នុងការលើកកម្ពស់អត្តសញ្ញាណតាមរយៈការអភិរក្សកីឡាប្រពៃណី និងល្បែងកម្សាន្តនៅក្នុងពិភពលោកទំនើប។ លោកបានឆ្លើយតបលើសំនួរសារព័ត៌មានថ្មីៗថា៖«ហើយមិញ សំនួរសួរថាតើសេចក្តីព្រាងសម្រេចជាស្ថាពរនៅថ្ងៃណា? គឺនូវពេលយើងរួចរាល់ឆ្លងកម្រិតបច្ចេកទេសប្រទេសទាំង១០ហើយ នៅខែតុលា»។ 
 
ក្នុងកិច្ចប្រជុំឧត្តមមន្រ្តីកីឡា មានតំណាងប្រទេសក្នុងតំបន់អាស៊ានចូលរួមមាន កម្ពុជា (ម្ចាស់ផ្ទះ) ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ព្រុយណេ ឡាវ ហ្វីលីពីន សុទ្ធតែបានយល់ព្រមលើសេចក្តីព្រៀងលើកទី២នេះ ៕
 

តំណាងប្រទេសក្នុងតំបន់អាស៊ាន ចូលរួមក្នុងការប្រកាសរួមអាស៊ាន ពីការធ្វើបទបង្ហាញ់ដោយតំណាងកម្ពុជា។ រូបពី អគ្គនាយកដ្ឋានកីឡា


Tag:
 កីឡាប្រពៃណី
 អ៊ុក ឌីវ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com