កីឡាជាតិ
ជាតិ
លោក អ៊ុក សិទ្ធជាតិ៖យើងចង់បានលទ្ធផលល្អ ដើម្បីបំបែកកំណត់ត្រាចាស់
12, Aug 2022 , 10:59 pm        
រូបភាព
លោក អ៊ុក សិទ្ធជាតិ ក្នុងកិច្ចប្រជុំ ពិភាក្សាត្រួតពិនិត្យការងាររបស់សហព័ន្ធកីឡាជាតិ។ រូបពី Cambodia2023
លោក អ៊ុក សិទ្ធជាតិ ក្នុងកិច្ចប្រជុំ ពិភាក្សាត្រួតពិនិត្យការងាររបស់សហព័ន្ធកីឡាជាតិ។ រូបពី Cambodia2023
ដោយ៖ហៀក ឆក

កម្ពុជាចង់បានលទ្ធផលល្អមួយ​ ដើម្បីបំបែកកំណត់ត្រាចាស់ៗ នាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមលោក អ៊ុក សិទ្ធជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បាននិយាយក្រោយចូលរួមកិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យការងាររបស់សហព័ន្ធកីឡាជាតិ នាទីស្នាក់ការកណ្តាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(CAMSOC) កាលពីថ្ងៃទី១១ ខែសីហា។
 
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម២០២៣(CAMSOC)  គ្រោងដាក់វិញ្ញសា ជាង ៥០០ សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ២០២៣។ ការសម្រេចនឹងត្រូវធ្វើឡើងនាដើមសប្តាហ៍ក្រោយ ដោយមានប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន ដែលជាសមាជិកក្រុមប្រឹក្សាកីឡាស៊ីហ្គេម ចូលរួមប្រជុំនៅទីក្រុងបាងកក ប្រទេសថៃ។


 ក្នុងកិច្ចប្រជុំ ពិភាក្សាត្រួតពិនិត្យការងាររបស់សហព័ន្ធកីឡាជាតិ។ រូបពី Cambodia2023

លោក អ៊ុក សិទ្ធជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី១២ សីហា ថា ការដាក់ប្រភេទកីឡានៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ គឺផ្អែកតាមធម្មនុញ្ញរបស់សហព័ន្ធកីឡាស៊ីហ្គេម និងការសម្រេចរបស់ក្រុមប្រឹក្សាកីឡាស៊ីហ្គេម។
 
បើតាមលោក អ៊ុក សិទ្ធជាតិ កម្ពុជានឹងអាចបង្កើតកំណត់ត្រាថ្មី។ «វិញ្ញាសាគឺផ្អែកលើបទបញ្ជាបច្ចេកទេសរបស់សហព័ន្ធអន្តរជាតិ និងយុទ្ធសាស្រ្តនីមួយៗ។ យើងចង់បានលទ្ធផលល្អដើម្បីបំបែកកំណត់ត្រាចាស់»។ នេះបើតាមលោកអគ្គនាយកដ្ឋានកីឡា។ 
 
កំណត់ត្រាចាស់កម្ពុជា នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម យកបានមេដាយសរុប៦៣ មេដាយមាស៩ ប្រាក១៣ និងសំរឹទ្ធ៤១ ដែលបំបែកកំណត់ត្រាឆ្នាំ១៩៧១ ឈ្នះមេដាយសរុប៥៣៕
 

Tag:
 ស៊ីហ្គេម
 អ៊ុក សិទ្ធជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com