ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
លោក ស៊ីវ ប៊ូន ព្រួយបារម្ភសិស្សដែលប្រើទូរសព្ទដល់យប់ជ្រៅ រហូតខកខានមករៀនពេលព្រឹក
13, Aug 2022 , 6:59 pm        
រូបភាព
ដោយ៖ យុវជនឃុំត្រពាំងសង្កែ
 
ស្រុកទឹកឈូ,កំពត៖ ការប្រើប្រាស់ទូរសព្ទរបស់កុមារការនាពេលបច្ចុប្បន្ន ចាប់ផ្តើមមានការកើនឡើង។ ការកើនឡើងនេះបានក្លាយជាក្តីកង្វល់សម្រាប់នាយកសាលា និងលោកគ្រូ-អ្នកគ្រូ នៃសាលាមួយចំនួន។ សម្រាប់ លោក ស៊ីវ ប៊ូន ដែលជានាយកសាលាបឋមសិក្សាក្បាលរមាស លោកមើលឃើញថា កុមារចាប់ពីថ្នាក់ទី៤ ដល់ទី៦ មួយចំនួនធំ មានទូរសព្ទក្នុងដៃ ហើយវាបានក្លាយជាកត្តាជំរុញឱ្យសិស្សខ្លះលេងទូរសព្ទដល់យប់ជ្រៅ និងខកខានមិនទៅរៀនពេលព្រឹក។
 
សូមទស្សនាវីដេអូខាងក្រោមនេះ៖
 
 
លោក ស៊ីវ ប៊ូន នាយកសាលាបឋមសិក្សាក្បាលរមាស នៃស្រុកទឹកឈូ ខេត្តកំពត ព្រួយបារម្ភចំពោះសិស្សដែលមានទូរសព្ទក្នុងដៃ ក្រោយឪពុកម្តាយទិញឱ្យប្រើប្រាស់អំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩។ ការប្រើប្រាស់ទូរសព្ទទាំងវ័យក្មេង អាចជាកត្តាល្អ សម្រាប់កុមាររៀនសូត្រចំណេះដឹងថ្មីៗ ប៉ុន្តែវាក៏អាចជះឥទ្ធិពលអាក្រក់ដែរ បើពួកគេប្រើប្រាស់មិនចំគោលដៅ។


កុមារពីរនាក់កំពុងលេងហ្គេម នៅសាលាបឋមសិក្សាក្បាលរមាស​ 
 
នាយកសាលាបឋមសិក្សាក្បាលរមាសរូបនេះ បានប្រដូចទូរសព្ទដៃ ទៅនឹងថ្នាំព្យាបាលជំងឺដែលវាគឺជាអាវុធមុខពីរ។ លោកថា ថ្នាំពេទ្យមួយដែលប្រើប្រាស់ត្រឹមត្រូវ អាចជួយព្យាបាលសុខភាព តែបើប្រើប្រាស់ខុស វានឹងបំផ្លាញសុខភាពវិញ។ មិនខុសពីទូរសព្ទឡើយ វាអាចជួយឱ្យកើនចំណេះដឹង ហើយវាក៏អាចបង្ខូចអារម្មណ៍របស់សិស្សក្នុងការសិក្សាផងដែរ។  «មួយរយៈនេះមានបញ្ហាថ្មីៗ សិស្សមួយចំនួនញៀនលេងទូរសព្ទរហូតភ្លេចការរៀនសូត្រ លែងមកសាលារៀន។ ពួកគាត់ញៀនលេងដល់ម៉ោង ២-៣ភ្លឺ អ៊ីចឹងដល់ម៉ោងរៀន គាត់ងងុយដេក គាត់អត់មករៀន ហើយសាលាក៏បានចុះទៅដល់ផ្ទះ ប្រាប់ពីផលអាក្រក់នៃទូរសព្ទដែរ»។ នេះជាការលើកឡើងរបស់លោកនាយកសាលាក្បាលរមាស ក្រោយសង្កេតឃើញភាពថមថយ នៃចំនួនសិស្សមកសិក្សា។ លោកក៏បានអំពាវនាវឱ្យអាណាព្យាបាលឆ្លៀតពេលឃ្លាំមើលកូន ដ្បិតសាលា មិនអាចតាមដានសិស្សក្រៅពីក្នុងបរិវេណសាលាឡើយ៕


លោក ស៊ីវ ប៊ូន នាយកសាលាបឋមសិក្សាក្បាលរមាស 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 
 
 

Tag:
 អប់រំ
  បឋមសិក្សាក្បាលរមាស
  ​ត្រពាំងសង្កែ
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com