ផ្លាស់ពី Brighton & Hove Albion ទៅ Chelsea ក្នុងតម្លៃ ៧៣លានុដល្លារបានធ្វើឱ្យ Marc Cucurella ជាប់ជាខ្សែការពារមានតម្លៃផ្ទេរថ្លៃជាងគេលំដាប់ថ្នាក់ទី៧ពិភពលោក និងក្លាយជាខ្សែការពារស្លាបមានថ្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ Premier League។ Harry Maguire របស់ Manchester United នៅរក្សាចំណាត់ថ្នាក់ទី១ក្នុងនាមខ្សែការពារផ្ទេរថ្លៃជាងគេលើលោកដដែល។
ចាប់តាំងពី Maguire ផ្លាស់ពី Leicester City ទៅចូលរួមជាមួយ Man Utd នៅឆ្នាំ២០១៩ ក្នុងតម្លៃ៩៥លានដុល្លារ មិនទាន់មានកីឡាករណាបំបែបកំណត់ត្រារបស់រូបគេក្នុងនាមខ្សែការពារមានតម្លៃផ្ទេរថ្លៃជាងគេលោកលោកនៅឡើយទេ។
ខាងក្រោមនេះយើងនឹងបង្ហាញលោកអ្នកអំពីខ្សែការពារដែលមានតម្លៃផ្ទេរថ្លៃជាងគេលើលោកទាំង១០៖
១- Harry Maguire ផ្លាស់ពី Leicester City ទៅ Man Utd តម្លៃ ៩៥លានដុល្លារ
២- Matthijs de Ligt ផ្លាស់ពី Ajax ទៅ Juventus តម្លៃ ៩៤លានដុល្លារ
៣- Virgil van Dijk ផ្លាស់ពី Southampton ទៅ Liverpool តម្លៃ ៩៣លានដុល្លារ
៤- Lucas Hernandez ផ្លាស់ពី Atletico Madrid ទៅ Bayern Munich តម្លៃ ៨៨លានដុល្លារ
៥- Ruben Dias ផ្លាស់ពី Benfica ទៅ Man City តម្លៃ ៧៤,៨លានដុល្លារ
៦- Matthijs de Ligt ផ្លាស់ពី Juventus ទៅ Bayern Munich តម្លៃ ៧៣,៣លានដុល្លារ
៧- Marc Cucurella ផ្លាស់ពី Brighton ទៅ Chelsea តម្លៃ ៧៣លានដុល្លារ
៨- Aymeric Laporte ផ្លាស់ពី Benfica ទៅ Man City តម្លៃ ៧៤,៨លានដុល្លារ
៩- Ben White ផ្លាស់ពី Brighton ទៅ Arsenal តម្លៃ ៦៤,៤លានដុល្លារ
១០- Lisandro Martinez ផ្លាស់ពី Ajax ទៅ Man Utd តម្លៃ ៦៣លានដុល្លារ៕