ជាតិ
រថយន្ត
Mercedes-Benz ប្រភេទ W111 ត្រូវបានម្ចាស់ជួសជុល កែលម្អសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
26, Dec 2022 , 6:59 pm        
រូបភាព
ភ្នំពេញ៖ លោក រ៉ាផាប ជា​ម្ចាស់​យានដ្ឋាន​​១កន្លែង នៅក្នុងខណ្ឌពោធិ៍សែនជ័យ ​រាជធានី​ភ្នំ​ពេញ ហើយលោក​រថយន្ដ​បុរាណ ១គ្រឿង​ផង។ ឡាន​ទុកចត​ក្នុង​ហ្ការ៉ាស​​នេះ​ ជា​ម៉ាក MERCEDES-BENZ ប្រភេទ W111 ពណ៌​ខ្មៅ ផលិតឆ្នាំ​១៩៦២។ វា​នៅ​ក្នុង​សភាព​ស្អាត​ណាស់ ជា​ពិសេស​ខាង​ក្នុង។ កង់ និង​កញ្ចក់​ឆ្លុះ ​មិន​មែន​ពី​ដើម​ទេ។ ដែកកាងខាងមុខ និង​ខាង​ក្រោយ លែង​ក្រូម៉េ​ហើយ គឺ​បាញ់​ថ្នាំ​ពណ៌​ប្រាក់​វិញ។ កៅអី​ទាំង​អស់ពុក​ផុយ ហើយត្រូវ​បាន​ដេរ​ឡើងវិញ ប៉ុន្តែ​មិន​មែនតាម​បែប​ដូចពីដើម​ទេ។ ផ្នែកខាង​មុខ បានបន្ថែម​សញ្ញា​មួយ​ធ្វើ​ពី​ដែក ហើយ​លើ​ប៉ាណា ​ត្រូវ​ដាក់​រូប​សញ្ញាឡូហ្គូ MERCEDES-BENZ បញ្ច្រាស។
 
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
 
MERCEDES-BENZ ប្រភេទ W111 ត្រូវបាន​ផលិត​ចំនួន ៣៧០ ៨០៧ គ្រឿង ពីឆ្នាំ​១៩៥៩ រហូត​ដល់​ឆ្នាំ​១៩៦៨ ក្នុង​រោងចក្រ​តែ១កន្លែង​គត់ ស្ថិត​នៅទី​ក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់​។ វា​មាន​ប្រវែង​វែង: ៤ ៨៧៥​មីលីម៉ែត្រ។ MERCEDES-BENZ W111 មានទម្ងន់ ១,៥តោន​។ ទម្ងន់ដ៏​ធ្ងន់​នេះ ​ធ្វើ​ឱ្យ​វា​ស៊ី​សាំង​ច្រើនមែនទែន: កាល​ពីនៅ​ថ្មី ១៥លីត្រ ក្នុង​១០០គីឡូម៉ែត្រ​។ ក៏ប៉ុន្តែ​ដោយសារ​វា​ចាស់ ឥឡូវនេះ ​វា​ស៊ី​សាំង​ច្រើន​ជាង​នេះ​ទៅ​ទៀត
 

MERCEDES-BENZ ជា​ក្រុមហ៊ុន​អាល្លឺម៉ង់ ដែល​បច្ចុប្បន្នស្ថិត​នៅ​ក្នុងក្រុមសម្ព័ន្ធ DAIMLERCHRYSLER ។ ក្រុមហ៊ុន​នេះ ​ត្រូវ​បាន​បង្កើតឡើង ថ្ងៃ​ទី២៨ ខែ​មិថុនា ​ឆ្នាំ​១៩២៦​ ដោយ​លោក DAIMLER Paul លោក BENZ Carl និងលោក JELLINEK Emil ដែល​កូន​ស្រី​ឈ្មោះ Mercédès ៕
 
 









Tag:
 យានយន្ត
  ឡានបុរាណ
  Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com