ជាតិ
រថយន្ត
Mercedes-Benz GLB 2022 ជារថយន្តប្រភេទគ្រួសារដ៏ប្រណិត និងបំពាក់ដោយបច្ចេកវិទ្យាយ៉ាងទំនើប 19, Dec 2022 , 7:59 pm
× រថយន្ត Mercedes-Benz GLB សេរ៊ីឆ្នាំ២០២២ គឺជារថយន្តប្រភេទ SUV ដែលមានបំពាក់៧កៅអី អាចប្រើប្រាស់បានគ្រប់បរិបទ និងជារថយន្តប្រភេទគ្រួសារ ដែលមានទំហំធំទូលាយ ។ ផ្នែកកៅអី នៃអ្នកបើកបរមានសភាពទូលាយ ផ្តល់ភាពងាយស្រួល និងផាសុកភាពដល់អ្នកបើកបរ មិនថាបើកបរនៅក្នុងក្រុង ឬមួយបើកបរផ្លូវឆ្ងាយនោះទេ។ ចំណែកឯកៅអីជួរទីពីរ និងទីបី អាចបត់ឲ្យរាបស្មើ ដើម្បីទទួលបានទំហំកាន់តែធំ។ រថយន្ត Mercedes-Benz GLB ដ៏ថ្មីសន្លាងនេះ ក៏មានសមត្ថភាពខ្លាំង សម្រាប់ការបើកបរលក្ខណៈប្រភេទ off-road ផងដែរ។ លើសពីនេះ រថយន្ត Mercedes-Benz GLB ដ៏ថ្មីសន្លាងនេះ ត្រូវបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបចុងក្រោយផងដែរ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែមពីរូបរាង និងបច្ចេកវិទ្យាទំនើបដែលបានបំពាក់លើ Mercedes-Benz GLB 2022
លោកអ្នកអាចអញ្ជើញមកមើលរថយន្តផ្ទាល់ នៅអគារតាំងបង្ហាញរថយន្តរបស់ ក្រុមហ៊ុនស្តារ អូតូ(ខេមបូឌា) ដែលស្ថិតនៅបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែម តាមរយៈ 017 231 488 / 023 231 488 ៕
Tag:
យានយន្ត
ស្តារ អូតូ
StarAuto
Mercedes-Benz GLB 2022
© រក្សាសិទ្ធិដោយ thmeythmey.com