រថយន្ត
អត្ថបទពាណិជ្ជកម្ម
កាន់តែអស្ចារ្យ ជាមួយលក្ខណៈពិសេសរបស់រថយន្ដដ៏ប្រណិត Mercedes-Benz GLB 200 SUV 2022 !
07, Nov 2022 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុនស្តារ អូតូ ខេមបូឌា ជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវរថយន្តម៉ូឌែល Mercedes-Benzដែលជារថយន្ដដែលមានគុណភាពខ្ពស់និងគោរពតាមស្ដង់ដាប្រើប្រាស់របស់ប្រទេសកម្ពុជា។ កាន់តែ​អស្ចារ្យ​បន្ថែមទៀតក្រុមហ៊ុន​បាននាំចូលរថយន្ដស៊េរីថ្មី Mercedes-BenzGLB 200 SUV 2022 និងបានដាក់លក់ជាផ្លូវការ។
 
កំពូលរថយន្ត Mercedes-Benz GLB SUV 2022 មិនត្រឹមតែមានរូបរាងផ្នែកខាងក្នុងប្រណិតនោះទេចំណែកឯរូបរាងខាងក្រៅគឺមានភាពលេចធ្លោ ប្រកបដោយភាពថ្លៃថ្នូរហើយថែមទាំងបំពាក់នូវបច្ចេកវិទ្យាជាច្រើនដែលសម្រូលដល់ការបើកបរផងដែរ។ GLB2022 ត្រូវបានរចនាផ្នែកខាងមុខបែបស្ព័រ Hydrodynamic ប្រៀបដូចជារថយន្ដស្ព័រអញ្ចឹង ដែលធ្វើឱ្យយើងបើកបរនៅលើផ្លួវបានយ៉ាងរលូន។


 
អ្វីដែលកាន់តែពិសេសនោះ រថយន្ដ GLB 2022 បានរចនារំលេចនូវ AMG Package ដែលបង្ហាញពីប៉ាណាមុខរថយន្ដច្នៃរាងត្បូងគុជDaimond Grille ដ៏ស្រស់ស្អាត និងLogo រថយន្ដក្រម៉េបានបង្កប់នូវប្រព័ន្ធសុវត្ថិភាពគឺប្រព័ន្ធជាន់ហ្វ្រាំងដោយស្វ័យប្រវត្ដិ Active Brake Assist។ ចំណែក ផ្នែកខាងក្រោមរចនាបែប Night-Package មិនថាការរចនាពី​ខាងមុខ ពីចំហៀង ឬផ្នែកកញ្ចក់សងខាងបានបន្ថែមនូវភាពស្រស់ស្អាតភាពប្រណិតនៃពណ៌នីមួយៗរបស់រថយន្ដសម្រាប់អតិថិជនដែលនិយមចូលចិត្ដ។​ 
 
ម្យ៉ាងវិញទៀត សម្រាប់ចង្កៀង Multibeam LED ងាយស្រួលដល់អតិថិជនបើកបរនៅពេលយប់ភ្លឺច្បាស់ឆ្ងាយ និងមិនចាំងភ្នែកដល់អ្នកដំណើរផ្សេងទៀត។​ រីឯ ផ្នែកចំហៀង យាន់ទំហំ ១២អ៊ីងនិងរំលេចអក្សរ AMG យ៉ាងស្រស់ស្អាត ស៊ីវិល័យមិនត្រឹមតែប៉ុណ្ណោះសម្រាប់សំបកកង់រថយន្ដក្រាស់ រឹងមាំប្រភេទ Run Flat Tier អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ បើទោះបីជាពេលបែក ឬធូរខ្យល់លោកអ្នកអាចបន្ដដំណើរបានរហូតដល់ 60Km/h​។ចង្កៀងផ្នែកខាងក្រោយ បំពាក់ដោយLED បង្ហាញពីភាពទាក់ទាញខ្លាំងនិងបំពង់ស៊ីមាំងរំលេចដោយក្រូម៉េ។


 
លក្ខណៈផ្នែកខាងក្នុងរបស់ GLB 2022 កៅអីប្រណិត ដេរដោយថ្នេរល្អ‌ឥតខ្ចោះ​​ចំណែកដៃចង្កូតមានមុខងារបញ្ជាពិសេសផ្សេងៗគ្នាតាមប៊ូតុងដៃចង្កូត។ស្រ្គីនខាងមុខដៃចង្កូតមានទំហំ ១០.២៥ អ៊ីង មានភាពងាយស្រួលលោកអ្នកអាចចុចTouchឬបញ្ជាពីប៊ូតុងដៃចង្កូតក៏បាន។​ GLB 2022បានបំពាក់នូវប្រព័ន្ធកម្សាន្ដបំពងសម្លេង Burmester ៨គ្រាប់។
 
រថយន្ដ Mercedes-Benz GLB 200 SUV2022 ត្រូវបានរចនាឡើងមាន ៣ ពណ៌ គឺពណ៌ស ពណ៌ខ្មៅ និងពណ៌ប្រផេះ​ សម្រាប់លោកអ្នកជ្រើសរើសតាមចណង់ចំណូលចិត្ដ៕
សម្រាប់ព័ត៌មានលម្អិត៖ 017 231 488 






 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com