Rolls Royce ត្រូវបានគេស្គាល់ថាជារថយន្តប្រណិត និងថ្លៃថ្នូរសម្រាប់អ្នកមានទ្រព្យប្រើប្រាស់។ រថយន្តសេរីថ្មី Rolls Royce Boat Tail បានលេចមុខនៅឆ្នាំ២០២២នេះ ដោយត្រូវស្នងតំណែង Rolls Royce Sweptail ដែលផលិតឆ្នាំ ២០១៧ ក្នុងតម្លៃ ១២,៨ លានដុល្លារ។ បើទោះមិនទាន់ប្រកាសតម្លៃជាផ្លូវការ ប៉ុន្តែ Rolls Royce Boat Tail ត្រូវបានគេជឿជាក់ថា នឹងមានតម្លៃប្រមាណ ២៨លានដុល្លារ និងជាកំពូលរថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតលើលោកនៅឆ្នាំ២០២២នេះ។
មិនមែន Buggati, Lamborghini, Ferrari ឬក៏ Mercedes នោះឡើយ ដែលជារថយន្តប្រណិតហើយមានតម្លៃថ្លៃជាងគេលើលោក។ បើតាមការផ្សាយរបស់វេបសាយ Cars24 ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់អង់គ្លេស Rolls Royce បានបង្ហាញរថយន្តសេរីថ្មីសន្លាងរបស់ខ្លូម ដែលមានឈ្មោះថា Rolls Royce Boat Tail។
Boat Tail ដែលត្រូវបានផលិតឡើងនៅឆ្នាំ ២០២២នេះ មានតម្លៃរហូតដល់ ២៨លានដុល្លារអាម៉េរិក និងជារថយន្តប្រណិតដែលមានតម្លៃថ្លៃជាងគេក្នុងចំណោមរថយន្តកំពួលៗទាំង១០។
ខាងក្រោមនេះ ជារថយន្តដែលមានតម្លៃថ្លៃបំផុតទាំង ១០ លើលោកក្នុងឆ្នាំ ២០២២៖
១. Rolls-Royce Boat Tail តម្លៃ ២៨លានដុល្លារ
២. Buggati La Voiture Noire តម្លៃ ១៨,៧លានដុល្លារ
៣. Buggati Centodieci តម្លៃ ១២លានដុល្លារ
៤. Mercedes Maybach Exelero តម្លៃ ១០លានដុល្លារ
៥. Buggati Divo តម្លៃ ៥,៨លានដុល្លារ
៦. Koenigsegg CCXR Trevita តម្លៃ ៤,៨លានដុល្លារ
៧. Lamborghini Veneno តម្លៃ ៤,៥លានដុល្លារ
៨. Buggati Chiron Super Sport 300+ តម្លៃ ៣,៩លានដុល្លារ
៩. Lamborghini Sian ៣,៦លានដុល្លារ
១០. Pagani Huayra Roadster BC តម្លៃ ៣,៥លានដុល្លារ