ជាតិ
ករណីលិចទូកនៅព្រះសីហនុ៖ មានជនរងគ្រោះ៩នាក់ អាចត្រូវបានសង្គ្រោះដោយអាជ្ញាធរវៀតណាម
24, Sep 2022 , 11:39 am        
រូបភាព
 ប្រតិបត្តិការរបស់អាជ្ញាធរខេត្តព្រះសីហនុ ក្នុងការស្វែងរក និងជួយសង្គ្រោះករណីលិចទូក។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ប្រតិបត្តិការរបស់អាជ្ញាធរខេត្តព្រះសីហនុ ក្នុងការស្វែងរក និងជួយសង្គ្រោះករណីលិចទូក។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
ជនរងគ្រោះចំនួន ៩នាក់ ក្នុងករណីលិចទូកនៅខេត្តព្រះសីហនុ បានហូរទៅកាន់ព្រំដែនទឹកកម្ពុជា-វៀតណាម និងទំនងត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរវៀតណាម។ យ៉ាងណាក៏ដោយ នេះគឺជាព័ត៌មានមិនទាន់ផ្លូវការនៅឡើយ ខណៈបច្ចុប្បន្នស្ថានទូតចិនប្រចាំប្រទេសកម្ពុជា កំពុងទាក់ទងទៅស្ថានទូតវៀតណាម ដើម្បីបញ្ជាក់ពីករណីនេះ។ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះដំណឹងនេះ នៅលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤កញ្ញានេះ។

 
នៅព្រឹកថ្ងៃសៅរ៍នេះដែរ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានទៅសួរសុខទុក្ខជនរងគ្រោះ ២នាក់ ក្នុងករណីលិចទូកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយផ្ទាល់។ គិតមកទល់ពេលនេះ អាជ្ញាធរខេត្តព្រះសីហនុ និងប្រជានេសាទ បានជួយសង្គ្រោះជនរងគ្រោះបានចំនួន ២២នាក់ (ស្លាប់ម្នាក់) ក្នុងចំណោមជនរងគ្រោះចំនួន៤១នាក់។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា(ពាក់អាវស និងម៉ាសស) និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ(ពាកអាវពណ៌ខៀវ)។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
 
សូមជម្រាបថា កាលពីថ្ងៃទី២២កញ្ញា មានករណីលិចទូក នៅចំណុចចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ នៅលើទូកនោះ មានជនជាតិចិនសរុបចំនួន ៤១នាក់ ក្នុងនោះស្រី៣នាក់។ ជុំវិញករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្ដល់ប្រាក់លើកទឹកចិត្ត ដល់អ្នកជួយសង្គ្រោះជនរងគ្រោះក្នុងម្នាក់ នឹងទទួលបានទឹកប្រាក់ ២លានរៀល៕
 
 

Tag:
 លិចទូក
  ជនជាតិចិន
© រក្សាសិទ្ធិដោយ thmeythmey.com