ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ពេល​វិលមុខ​ភ្លាមៗ គួរ​ធ្វើ​ដូចម្តេច​?
03, Nov 2022 , 10:59 pm        
រូបភាព
ការ​វិលមុខ គឺជា​រឿង​មួយ​ប៉ះពាល់​យ៉ាងខ្លាំង ចំពោះ​ជីវិត​រស់នៅ ជាពិសេស អ្នក​ដែល​កំពុងតែ​ជួប​បញ្ហា​នេះ​តែម្តង​។ ការ​វិលមុខ អាច​កើតឡើង​ដោយសារ មូលហេតុ​ច្រើន​ប្រភេទ​ខុសៗ​គ្នា ដូច្នេះហើយ យក​ល្អ គួរតែ​ធ្វើ​យ៉ាងណា ទាត់ចោល​នូវ​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​សិន មុន​ពេល​សិក្សា​ពី​របៀប​ព្យាបាល​អា​ការៈវិល​មុខ​នេះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ពេល​អ្នក​ជួប​បញ្ហា​វិលមុខ​ភ្លាមៗ អ្នក​គួរតែ​ធ្វើ​រឿង ដូចខាងក្រោម​នេះ​សិន​។​
 
 
​ធ្វើ​ចលនា​យឺតៗ​
​បើសិនជា​មាន​អា​ការៈវិល​មុខ​ហើយ​នោះ រឿង​ដែល​ពិបាក​បំផុត ដែល​អ្នក​អាច​ធ្វើបាន​នោះ គឺ​ការផ្លាស់ប្តូរ​ជំហរ​ខ្លួនឯង​ភ្លាមៗ​។ ចូរ​កាត់​បន្ថយ​អារម្មណ៍ នៃ​ការ​វិលមុខ តាមរយៈ​ការធ្វើ​ចលនា​យឺតៗ​បំផុត ព្រោះ​វា​នឹង​ជួយ​ឱ្យ​អ្នក ផ្តោតអារម្មណ៍​លើ​អ្វីមួយ បាន​កាន់តែ​ងាយ និង​សម្រួល​ភាពស្មុគស្មាញ​ក្នុង​ខួរក្បាល កាន់តែ​ល្អ​ជាង​មុន​ផង​។ បើសិនជា​អ្នកត្រូវការ​នោះ ចូរ​ចំណាយ​ពេល​សម្រាក​បន្តិច​សិន ពេល​ធ្វើ​ចលនា​យឺតៗ​នោះ​។
 
​ចៀសវាង​ការមើល​ឡើង​លើ ឬ​ចុះ​ក្រោម​
​ការ​សម្លឹង​មើល​ឡើង​លើ ឬ​ចុះ​ក្រោម ធ្វើឱ្យ​មាន​អារម្មណ៍ កាន់តែ​មិន​ស្រួល និង​ពិបាក​កាន់តែខ្លាំង ចំពោះ​ការ​វិលមុខ​។ ចូរ​ចៀសវាង​ការធ្វើសកម្មភាព​ទាំងឡាយណា ដែល​ទាមទារ​ឱ្យ​មើល​ឡើង​លើ ឬ​ចុះ​ក្រោម រយៈពេល​យូរ ឬ​លឿន​។ ចូរ​រក្សា​ក្បាល​របស់​អ្នក​ឱ្យ​នៅ​ត្រង់​ល្អ តាម​តែ​អាច​ធ្វើទៅបាន​។
 
​ផ្តោត​សំខាន់​ទៅលើ របស់​ដែល​នៅ​ឆ្ងាយ​
​ដោយ​យោង​ទៅតាម​លទ្ធផល នៃ​ការយល់ឃើញ​របស់​មនុស្ស វត្ថុ​ទាំងឡាយ​ដែល​នៅ​ជិតៗ​ខ្លួន​នោះ​ហាក់បីដូច​ជា​ធ្វើ​ចលនា កាន់តែ​លឿន ដូច្នេះហើយ ចូរ​ផ្តោតអារម្មណ៍​ទៅលើ​អ្វីៗ ដែល​នៅ​ឆ្ងាយ​រហូត​ដល់​អា​ការៈវិល​មុខ​ធូរស្រាល​។ បើសិន​ជា​ចាំបាច់ ចូរ​បើក​បង្អួច ហើយ​សម្លឹង​មើល​របស់​ដែល​នៅ​ឆ្ងាយៗ​ទៅ​។
 
​ចៀសវាង​ការធ្វើ​ចលនា​ដដែលៗ​
​វា​ហាក់ដូចជា​រឿង​ជាក់​ស្តែក​ដល់​ហើយ ប៉ុន្តែ ការ​ធ្វើ​ចលនា​ដដែលៗ នឹង​ធ្វើឱ្យ​ការ​វិលមុខ​អ្នក កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ​ទេ ព្រោះ​មិន​អាច​រក្សា​តុល្យភាព​លំនឹង​បាន​។ ចូ​រក្សា​ចលនា​អ្នក​ឱ្យ​ហ្នឹង​នរ និង​ធ្វើ​ដោយ​យឺត ពេលនោះ អ្នក​នឹង​អាច​សម្គាល់​ដឹងថា អា​ការៈវិល​មុខ​នឹង​ធូរស្បើយ​ទៅវិញ បាន​យ៉ាង​លឿន​ជាមិនខាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com