ជាតិ
ខេត្តកំពតនឹងរៀបចំការប្រណាំងទូក នៅដើមខែក្រោយ
09, Oct 2022 , 8:59 am        
រូបភាព
ពិធិអុំទូកនាពេលកន្លងមក។ រូបពី រដ្ឋបាលខេត្តកំពត
ពិធិអុំទូកនាពេលកន្លងមក។ រូបពី រដ្ឋបាលខេត្តកំពត
ដោយ៖ ចៀន និតា 

ភ្នំពេញ៖ អាជ្ញាធរខេត្តកំពត នឹងរៀបចំពិធីបុណ្យអុំទូក ថ្នាក់ខេត្ត នៅដងព្រែកកំពង់បាយ អមជាមួយនឹងការតាំងពិព័រណ៍បង្ហាញពីផលិតក្នុងតំបន់ នៅថ្ងៃទី៦ ដល់៧ វិច្ឆិកា។
 
ការរៀបចំពិធីបុណ្យអុំទូក «ង» ប្រពៃណីជាតិនេះ មានចម្ងាយ២០ម៉ែត្រ ដោយមានទូកចូលរួម១២គូ។ នេះជាការបញ្ជាក់របស់ លោក អ៊ឹង ឆាយ អធិបាលរងខេត្តកំពត ដែលបានបន្ថែមថា ទូកទាំង២៤នោះ មានចំណុះទូក២២នាក់ ក្នុងមួយទូក។  
 
«នៅឆ្នាំក្រោយទៀត អាជ្ញាធរខេត្តនឹងបន្តតៀបចំបុណ្យអុំដូចឆ្នាំជាប្រចាំ។ ហើយអំឡុងពេលអុំទូកនេះ  សេវាកម្មផ្សេងៗ អាជ្ញាធរណែនាំមិនឱ្យមានការដំឡើងថ្លៃនោះទេ»។ នេះបើតាម លោក អ៊ីង ឆាយ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម ហើយបន្ថែមថា ក្រៅពីរៀបចំបុណ្យអុំទូក អាជ្ញាធរក៏រៀបចំ ពិព័រណ៍ ផលិតផល ភូមិមួយផលិតផលមួយ និងការប្រគុំតន្ត្រីផងដែរ។ 
 
អភិបាលរងខេត្តកំពត អំពាវនាវ ឲ្យពលរដ្ឋចូលរួមឲ្យបានច្រើន។ តែយ៉ាងណា លោកស្នើឲ្យអ្នកចូលរួម រួមគ្នាថែរក្សាអនាម័យ បរិស្ថានស្អាត ដើម្បីសោភ័ណភាពខេត្តទាំងអស់គ្នា៕ 
 

Tag:
 អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com