ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទវិភាគ
និស្សិតពីកូរ៉េខាងត្បូង កញ្ញា មាស ពិសី យកជំនាញមកអភិវឌ្ឍន៍កម្ពុជា លើវិស័យអចលនទ្រព្យ «ខុនដូ»
10, Oct 2022 , 8:59 am        
រូបភាព
កញ្ញា  មាស ពិសី  អនុប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន សេវេនរេហ្សីដិនស៍ខុនដូរ
កញ្ញា មាស ពិសី អនុប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន សេវេនរេហ្សីដិនស៍ខុនដូរ
ដោយ៖ សុង សុធាវី
 
និស្សិតជំនាញអភិវឌ្ឍនិរន្តរភាពពីប្រទេសកូរ៉េខាងត្បូង កញ្ញា មាស ពិសី ប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» ថា កញ្ញាមកកម្ពុជាវិញ ព្រោះចង់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈវិស័យអចលនទ្រព្យ ពោលគឺកញ្ញាបានជ្រើសរើសក្រុមហ៊ុនសេវេនរេហ្សីដិនស៍ខុនដូរតែម្តង។ ស្រ្តីសម្បុរសខ្ពស់រូបនេះបន្ថែមថា សេវេនរេហ្សីដិនស៍ខុនដូ មានរាងជាអក្សរ U ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ លក្ខខណ្ឌរស់នៅងាយស្រួលច្រើន ហើយជាតំបន់ពោពេញទៅដោយសក្តានុពលផងដែរ។

ដើម្បីកាន់តែលំអិតពីខ្លឹមសារ សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ជាមួយ កញ្ញា មាស ពិសី អនុប្រធានផ្នែកលក់ និង ទីផ្សារនៃក្រុមហ៊ុនសេវេនរេហ្សីដិនស៍ខុនដូ  ដូចតទៅ៖ 



 
កញ្ញា សុង សុធាវី៖ កញ្ញា ជានិស្សិតមកពីក្រៅប្រទេស កញ្ញាអាចមានឱកាសការងារច្រើនរង់ចាំ និងចង់បានកញ្ញាទៅធ្វើការឱ្យ  ហេតុអ្វីសម្រេចចិត្តជ្រើសយកក្រុមហ៊ុនសេវេនរេហ្សីដិនស៍ខុនដូ?
 
កញ្ញា មាស ពិសី៖ ចាសនៅកម្ពុជាយើង ខឿនសេដ្ឋកិច្ចមានប្រាំធំៗគឺ វិស័យកសិកម្ម វិស័យវាយណភណ្ឌ និងសម្លៀកបំពាក់  វិស័យសេវាកម្ម វិស័យអចនទ្រព្យ និងវិស័យហិរញ្ញវត្ថុ។ អ៊ីចឹងខ្ញុំចាប់អារម្មណ៍វិស័យអចលនទ្រព្យ ដែលដើរតួនាទីយ៉ាងសំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ដោយមើលឃើញពីសក្តានុពល និងភាពរីកចម្រើន ទើបខ្ញុំសម្រេចចិត្តចូលរួមរាល់ការងារជាមួយខុនដូ សេវេនរេហ្សីដិនស៍ ដើម្បីផ្សព្វផ្សាយ និងលក់ខុនដូហ្នឹងតែម្តង។ ខ្ញុំឃើញខុនដូរនេះមានលក្ខណៈពិសេសប្លែកពីគេ ដែលរចនាជារាងអក្សរ U មានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ ហើយផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការរស់នៅ។ ពិសេសជិត៥ឆ្នាំក្នុងវិស័យនេះ ខ្ញុំមើលឃើញថា ពីមុនច្រើនតែយុវជនចាប់ពីវ័យ ២៥ឆ្នាំ ដល់៤០ឆ្នាំចូលចិត្តរស់នៅខុនដូ តែពេលនេះអ្នកមានវ័យចាប់ពី៤០ឆ្នាំ ក៏ចូលចិត្តរស់នៅច្រើនដែរ ព្រោះវាមានភាពស៊ីវិល័យ និងផ្តល់ជូនជីវិតឯកជនខ្ពស់ ព្រមទាំងការសន្សំសំចៃផងដែរ។


កញ្ញា មាស ពិសី  អនុប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនសេវេនរេហ្សីដិនស៍ខុនដូ
 
កញ្ញា សុង សុធាវី៖ ស្របពេលដែលអគារ ឬ ខុនដូរជាច្រើននៅទីក្រុងភ្នំពេញរីកលូតឡើងហើយនោះ  តើកត្តាអ្វីទៀតជំរុញឱ្យកញ្ញាបន្តដំណើរជាមួយក្រុមហ៊ុនមួយនេះដូចបច្ចុប្បន្ន?
 
កញ្ញា មាស ពិសី៖ ចាសទី២ គឺទីតាំងឋិតក្នុងតំបន់ដែលមានសក្តានុពល ហើយជុំវិញយើងឃើញផ្សារទំនើបម៉ាក្រូ អ៊ីអនពីរ សាលារៀន មន្ទីរពេទ្យ ។ល។ ហើយទី៣ ម្ចាស់គម្រោងមានទំនួលខុសត្រូវខ្ពស់ ចំពោះអតិថិជន និងបុគ្គលិកផងដែរ។  នាងខ្ញុំមានឱកាសចូលរួមអភិវឌ្ឍប្រទេសជាតិ តាមរយៈគម្រោង ខុនដូសេវេនរេហ្សីដិនស៍ ដែលកន្លងមកខ្ញុំធ្លាប់ទៅរៀន និងរស់នៅប្រទេសកូរ៉េខាងត្បូង ប្រទេសន័រវ៉េ ដែលជាប្រទេសអភិវឌ្ឍ ហើយប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍។  ដូចនេះហើយស្របតាមសម័យបច្ចេកវិទ្យាទំនើប ធ្វើឱ្យផ្នត់គំនិតប្រជាជនកម្ពុជាយល់ថា ការរស់នៅខុនដូមានភាពងារយស្រួលច្រើនផងដែរ៕


កញ្ញា មាស ពិសី  អនុប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនសេវេនរេហ្សីដិនស៍ខុនដូ

 

© រក្សាសិទ្ធិដោយ thmeythmey.com