កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Verstappen ក្លាយជាជើងឯក F1 ឆ្នាំ២០២២ ទាំងនៅសល់ការប្រណាំង៤ទីលានទៀត
10, Oct 2022 , 7:29 pm        
រូបភាព
Max Verstappen ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ប្រណាំងរថយន្ត Formula One ឆ្នាំ២០២២ ទាំងនៅសល់ការប្រកួត៤ទីលានទៀត។ Verstappen របស់ក្រុម Red Bull ការពារតំណែងជើងឯករបស់ខ្លួនបាន ក្រោយឈ្នះការប្រណាំងនៅកម្មវិធី Japanese Grand Prix ប្រទេសជប៉ុន នៅថ្ងៃទី៨ ខែតុលា។
 
នាការប្រណាំងនៅទីលានទី១៩ ម្ចាស់ការពារជើងឯក Verstappen អាចដណ្តើមបានជ័យជន្នះជាលើកទី១២របស់ខ្លួន ដោយប្រជែងឈ្នះមិត្តរួមក្រុម Sergio Perez និង Charles Leclerc​ របស់ក្រុម Ferrari ។ អ្នកប្រណាំងសញ្ជាតិហូឡង់រូបនេះ​ ប្រើថេរវេលា ៣ម៉ោង ១នាទី និង៤៤វិនាទី ក្នុងទីលានប្រណាំងដែលមានភ្លឿងធ្លាក់ខ្លាំង។
 
ជ័យជម្នះនៅជប៉ុននេះ បានជួយ Verstappen ក្លាយជាជើងឯក F1 រដូវកាល២០២២នេះតែម្តង ដោយសាររូបគេមានពិន្ទុនាំមុខដាច់ក្នុងតារាង។ ឆ្លងកាត់ការប្រណាំង១៩លើក  Verstappen វ័យ២៥ឆ្នាំ រកបាន៣៦៦ពិន្ទុ នាំមុខ Perez ដែលឈរលេខ២ រហូតដល់១១១៣ពិន្ទុ ខណៈការប្រណាំងសល់៤លើកទៀតប៉ុណ្ណោះ។
Verstappen ក៏បានក្លាយជាកីឡាករ១៧ ដែលឈ្នះពានរង្វាន់ប្រណាំងរថយន្តពិពលោក​ ឬកាំជ្រួចលើផ្ទៃរៀបចាប់ពី២លើកផងដែរ។
 
«ខ្ញុំសឹងតែមិនជឿងខ្លួនឯង ដែលអាចក្លាយជាម្ចាស់ពាន F1 ពីរសម័យជាប់គ្នា»។ Verstappen និយាយបែបនេះទៅកាន់លោក Johnny Herbert តតីតម្ចាស់ជើងឯក F1 ឆ្នាំ១៩៩១ នៅក្រោយបញ្ចប់ការប្រណាំងនៅជប៉ុន។
 
Verstappen បានអរគុណក្រុមការងាររបស់ Red Bull ដែលជ្រោមជ្រែងជួយខ្លួនអស់ពីកំលាំងកាយចិត្ត ដើម្បីប្រជែងយកពានលំដាប់កំពូលពិភពលោកមួយនេះ។
 
សម្រាប់ផ្នែកគ្រឿងម៉ាស៊ីនវិញ ក្រុមប្រណាំង Red Bull របស់ Verstappen និង​ Perez ក៏មានភាគរយខ្ពស់ដើម្បីគ្រងជើងឯក F1 រដូវកាលនេះផងដែរ។ គិតត្រឹមពេលនេះ Red Bull នាំមុខដាច់ក្នុងតារាង F1 ដោយរកបាន៦១៩ពិន្ទុ នាំមុខក្រុមលេខ២ Ferrari ដល់ទៅ១៦៥ពិន្ទុ។ Mercedes រក្សាចំណាត់ថ្នាក់លេខ៣ ដដែល ដោយរកបាន៣៨៧ពិន្ទុ៕
 

Tag:
 Max Verstappen
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com