ជាតិ
«​ទិវា​សុខភាព​ភ្នែក​ពិភពលោក​ឆ្នាំ​២០២២» មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ នឹង​ព្យាបាល​ជំងឺ​ភ្នែក​ឥតគិតថ្លៃ​រយៈពេល​២​ថ្ងៃ​
11, Oct 2022 , 9:52 pm        
រូបភាព
ភ្នំពេញ​៖ ដើម្បី​ចូលរួម​អបអរសាទរ «​ទិវា​សុខភាព​ភ្នែក​ពិភពលោក ឆ្នាំ​២០២២» ក្រោម​ប្រ​ធាប​បទ «​ស្រលាញ់​ភ្នែក​របស់​អ្នក​» គ្រូពេទ្យ​ឯកទេស​ជំងឺ​ភ្នែក នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ នឹង​ផ្ដល់​ការពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥតគិតថ្លៃ​។

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ នឹង​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥតគិតថ្លៃ រយៈពេល​០២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣​ដល់ទី​១៤ ខែតុលា ឆ្នាំ​២០២២ នៅ​អគារ​ចក្ខុរោគ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ ការផ្ដល់​ការពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ភ្នែក នឹង​ចាប់ផ្ដើម​ពី​ពេល​ម៉ោង​៨​ព្រឹក រហូតដល់​១១​ថ្ងៃត្រង់ និង​ពី​ម៉ោង​២ ដល់​ម៉ោង​៥​ល្ងាច​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជីវករ កម្មករ និង​និយោជិត ដែលមាន​បញ្ហា​សុខភាព​ភ្នែក ឱ្យមក​ទទួល​ការពិនិត្យ ពិគ្រោះ និង​ព្យាបាល​ឱ្យបាន​គ្រប់ៗ​គ្នា​៕ ព័ត៌មាន​លម្អិត លោក​-​អ្នក អាចទាក់ទង​តាម​លេខ​ទូរស័ព្ទ ០៩៨ ៧៦៣ ៦៣០៕

© រក្សាសិទ្ធិដោយ thmeythmey.com