ជាតិ
«ទិវាសុខភាពភ្នែកពិភពលោកឆ្នាំ២០២២» មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងព្យាបាលជំងឺភ្នែកឥតគិតថ្លៃរយៈពេល២ថ្ងៃ 11, Oct 2022 , 9:52 pm

×![]()
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ «ទិវាសុខភាពភ្នែកពិភពលោក ឆ្នាំ២០២២» ក្រោមប្រធាបបទ «ស្រលាញ់ភ្នែករបស់អ្នក» គ្រូពេទ្យឯកទេសជំងឺភ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងផ្ដល់ការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ។
យោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ទី១៤ ខែតុលា ឆ្នាំ២០២២ នៅអគារចក្ខុរោគ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ការផ្ដល់ការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺភ្នែក នឹងចាប់ផ្ដើមពីពេលម៉ោង៨ព្រឹក រហូតដល់១១ថ្ងៃត្រង់ និងពីម៉ោង២ ដល់ម៉ោង៥ល្ងាច។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ កម្មករ និងនិយោជិត ដែលមានបញ្ហាសុខភាពភ្នែក ឱ្យមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលឱ្យបានគ្រប់ៗគ្នា៕ ព័ត៌មានលម្អិត លោក-អ្នក អាចទាក់ទងតាមលេខទូរស័ព្ទ ០៩៨ ៧៦៣ ៦៣០៕
© រក្សាសិទ្ធិដោយ thmeythmey.com