ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖​ បណ្ណាល័យនៅអនុវិទ្យាល័យអន្លង់ត្នោត រួមចំណែកជំរុញដល់ការស្រាវជ្រាវរបស់​សិស្ស​
15, Oct 2022 , 10:59 pm        
រូបភាព
ដោយ៖ ព្រំ វិសាល និង ស៊ុន ថាវដី 
 
ស្រុកក្រគរ, ខេត្តពោធិ៍សាត់៖ បណ្ណាល័យ នៅអនុវិទ្យាល័យអន្លង់ត្នោត បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញការសិក្សាស្រាវជ្រាវ និងជំរុញការអានដល់​សិស្សានុសិស្ស។ នេះជាការបញ្ជាក់របស់ លោក​ ជាម ដារ៉ាវិទ្ធ នាយកអនុវិទ្យាល័យអន្លង់ត្នោត។
 
បើតាមលោកនាយកសាលារូបនេះ នៅក្នុងបណ្ណាល័យ ត្រូវបានរៀបចំឡើងនៅក្នុងបន្ទប់រៀន​មួយ ដើម្បី ដើម្បីផ្តល់ទីតាំងឱ្យសិស្សបានសិក្សា ស្រាវជ្រាវបន្ថែម ខណៈសាលាពុំទាន់មានលទ្ធភាពសាងសង់បណ្ណាល័យស្តង់ដារនៅឡើយ។
 
បណ្ណាល័យ នៅអនុវិទ្យាល័យអន្លង់ត្នោត បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញការសិក្សាស្រាវជ្រាវ និងជំរុញការអានដល់​សិស្សានុសិស្ស។ នេះជាការបញ្ជាក់របស់ លោក​ ជាម ដារ៉ាវិទ្ធ នាយកអនុវិទ្យាល័យអន្លង់ត្នោត។
 
បើតាមលោកនាយកសាលារូបនេះ នៅក្នុងបណ្ណាល័យ ត្រូវបានរៀបចំឡើងនៅក្នុងបន្ទប់រៀន​មួយ ដើម្បី ដើម្បីផ្តល់ទីតាំងឱ្យសិស្សបានសិក្សា ស្រាវជ្រាវបន្ថែម ខណៈសាលាពុំទាន់មានលទ្ធភាពសាងសង់បណ្ណាល័យស្តង់ដារនៅឡើយ។
 
 
លោក ជាម ដារ៉ាវិទ្ធ បញ្ជាក់បន្ថែមពីគុណប្រយោជន៍នៃបណ្ណាល័យ យ៉ាងដូច្នេះ៖ «ការបង្កើតបណ្ណាល័យសម្រាប់សិស្ស គឺមានសារសំខាន់ច្រើន គឺទី១ មិនឱ្យសិស្សចេញទៅក្រៅ គឺឱ្យសិស្សបានអាន។ ហើយសំខាន់ទី២ សិស្សបានស្រាវជ្រាវពីទស្សនាវដ្តី លំហាត់ ឬក៏អ្វីប្លែក ដែលមាននៅក្នុងបណ្ណាល័យ សិស្សអាចស្រាវជ្រាវបាន។ អ៊ីចឹងសិស្សចង់រៀន ចង់ដឹង ធ្វើឱ្យខួរក្បាលវិវត្តន៍ទៅមុខ។»។  
 
ទោះជាមិនទាន់ស្តង់ដារ ប៉ុន្តែលោកនាយកសាលា បានអះអាងថា ​នៅក្នុងបន្ទប់បណ្ណាល័យនេះ គឺមានសៀវភៅសិក្សាគោលតាមស្តង់ដារក្រសួងអប់រំគ្រប់គ្រាន់ នៅឡើយតែ សៀវភៅដែលពាក់ព័ន្ធនឹងការស្រាវជ្រាវប៉ុណ្ណោះ ដែលខ្វះខាត។ ​  «សៀវភៅ កម្មវិធីក្រសួងគឺគ្រប់គ្រាន់ ប៉ុន្តែសៀវភៅស្រាវជ្រាវ មិនគ្រប់គ្រាន់ទេ ដោយសារថា យើងត្រូវទិញខ្លួនឯង។ អត់មានជំនួយពីណាមកទេ។ សៀវភៅដូចជា សៀវភៅ(ភាសា)អង់គ្លេស ទស្សនាវដ្តី សៀវភៅអីផ្សេងៗ។ ឧទាហរណ៍ថា សៀវភៅរឿងរាមកេរ្តិ៍ចុះ អត់មានទេ គឺសាលាត្រូវទិញខ្លួនឯង។ កុលាបប៉ៃលិន ហ្នឹងហៅថាសៀវភៅស្រាវជ្រាវ»។ នេះជាការពន្យល់របស់លោក ជាម ដារ៉ាវិទ្ធ​ ដោយលោកបន្ថែមថា លោក បាន និងនៅតែបន្តស្នើសុំទៅថ្នាក់លើ ឱ្យជួយរៀបចំបណ្ណាល័យស្តង់ដារនៅក្នុងសាលា ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់សិស្ស នៅក្នុងការសិក្សា​ ស្រាវជ្រាវ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្
 
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 
 
 
​ 
 
 

Tag:
 អប់រំ
  បណ្ណាល័យ
  ជាម ដារ៉ាវិទ្ធ
  ក្រគរ
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com