ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ សិស្សក្រីក្រចំនួន៨៨នាក់ នៅអនុវិទ្យាល័យកោះរំដួល ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាល
15, Oct 2022 , 11:29 pm        
រូបភាព
ដោយ៖ ឃឿន លីហួរ (យុវជនឃុំអន្សាចំបក់) 

ស្រុកក្រគរ, ខេត្តពោធិ៍សាត់៖ នៅក្នុងឆ្នាំ២០២២នេះ អនុវិទ្យាល័យកោះរំដួល ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រចំនួន៨៨នាក់ ដោយម្នាក់ៗទទួលបានថវិកា២៤ម៉ឺនរៀល។ លោកស្រី ប៉ូច កែវ នាយកអនុវិទ្យាល័យកោះរំដួល បានលើកឡើងថា ការផ្ដល់អារូបករណ៍នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពភាពក្រីក្រ និងបញ្ហាបោះបង់ការសិក្សារបស់សិស្ស។ យ៉ាងណា ការទទួលបានអាហារូបករណ៍នៅមិនទាន់គ្រប់គ្រាន់នៅនោះទេ ដោយសារនៅតំបន់លោកស្រី ប៉ូច កែវ សិស្សដែលក្រីក្រមានចំនួនច្រើន។​ នាយកអនុវិទ្យាល័យរូបនេះ ស្នើរដ្ឋាភិបាលផ្ដល់អាហារូបករណ៍ទៅសិស្សក្រីក្របន្ថែមទៀត ដើម្បីពង្រឹងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា៕ 
 
ដើម្បីជ្រាប់កាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ 

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 


 លោកស្រី ប៉ូច កែវ នាយកអនុវិទ្យាល័យកោះរំដួល 
 
 

Tag:
 អប់រំ
  អនុវិទ្យាល័យកោះរំដួល
  ​ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com