ជាតិ
ភ្ញៀវទេសចរ ដើរកម្សាន្តខេត្តព្រះសីហនុ ប្រមាណជាង ៦ម៉ឺននាក់ នាចុងសប្ដាហ៍
17, Oct 2022 , 4:29 pm        
រូបភាព
front ភ្ញៀវទេសចរ ដើរកម្សាន្តក្រុងព្រះសីហនុ ប្រមាណជាង ៦ម៉ឺននាក់ នាចុងសប្ដាហ៍ (រូបភាពពី រដ្ឋបាលខេត្តព្រះសីហនុ)
front ភ្ញៀវទេសចរ ដើរកម្សាន្តក្រុងព្រះសីហនុ ប្រមាណជាង ៦ម៉ឺននាក់ នាចុងសប្ដាហ៍ (រូបភាពពី រដ្ឋបាលខេត្តព្រះសីហនុ)
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ទេសចរជាតិ-អន្តរជាតិចំនួនជាង៦ម៉ឺននាក់បានដើរកម្សាន្តនៅខេត្តព្រះសីហនុនាចុងសប្តាហ៍នេះ។ ចំនួនភ្ញៀវទេសចរដ៏ច្រើននេះដោយសារការបើកឱ្យអ្នកដំណើរ ធ្វើដំណើរលើផ្លូវល្បឿនលឿនដោយឥតគិតថ្លៃ ពីភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែ ក្នុងខែតុលា ឆ្នាំ២០២២។
  
កាលពីថ្ងៃទី១៥ ខែតុលានៅតាមនៅតាមឆ្នេរ ក្នុងខេត្តព្រះសីហនុមាន ភ្ញៀវទេសចរយ៉ាងច្រើនមកកម្សាន្តចំណែកផ្លូវមួយចំនួនតាមបណ្ដោយឆ្នេរក៏មានការកកស្ទះដែរ។
ទេសចរមួយចំនួនបានចេញពីរាជធានីភ្នំពេញ ទៅកម្សាន្តនៅខេត្តព្រះសីហនុ កាលព្រឹកថ្ងៃសៅរ៍ជាច្រើននាក់ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ 
 
យោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តេព្រះសីហនុ ផ្លូវល្បឿងលឿន និងឆ្នេរស្អាតមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តក្នុងខេត្តព្រះសីហនុប្រមាណជាង៦ម៉ឺននាក់ នាចុងសប្តាហ៍។ ទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុនាចុងសប្ដាហ៍នេះខុលប្លែកពីសប្តាហ៍ផ្សេងៗយ៉ាងខ្លាំង។
 
សូមបញ្ជាក់ដែរ ការបើកសាកល្បងដោយឥតគិតថ្លៃរយៈពេល ១ខែ ដោយគិតចាប់ពីថ្ងៃទី១តុលាដល់ថ្ងៃទី៣១តុលា ឆ្នាំ២០២២។ ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហានុ មានប្រវែង ១៨៧.០៥
គីឡូវម៉ែត ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
 
 
 
 
 
 
 
 
 
 
 

Tag:
 ThmeyThmey
 ទេសចរណ៍
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com