រថយន្ត
អន្តរជាតិ
៩ខែ​ឆ្នាំនេះ ចិន​លក់​រថយន្តចេញ​បានជាង​២លានគ្រឿងដែល​កើន​៥៥,៥ភាគរយ
17, Oct 2022 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: ធីតា
ចិន​មាន​កំណើន​នាំ​រថយន្ត​ចេញ​ដល់៥៥,​៥ភាគរយ​នា​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០២២នេះ បើប្រៀបធៀប​នឹង​រយៈពេលដូចគ្នា​កាលពី​ឆ្នាំមុន។
 
តាមការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន Xinhua រថយន្តដែល​បាននាំ​ចេញពី​ចិន គិត​ត្រឹម​ខែកញ្ញា មាន​២,១១លានគ្រឿង ក្នុងនោះ ជាង​១,៦៩លានគ្រឿង​ជា​ប្រភេទរថយន្តដឹកអ្នក​ដំណើរ (Passenger cars)។
 
សមាគម​សហគ្រាស​យានយន្តចិន (CAAM) បាន​បញ្ជាក់ថា ក្រៅពី​រថយន្ត​ដឹកដំណើរ​ដែលមាន​កំណើនលក់ចេញ​ ៦០,​១ភាគរយ រថយន្ត​ប្រភេទពាណិជ្ជកម្ម (Commercial cars) ក៏កើន​ ៣៩​,២ភាគរយ ឬ ៤២២ ០០០គ្រឿង ផងដែរ។
 
សម្រាប់ប្រភេទថាមពល​ថ្មី​វិញ ចិន នាំ​ចេញ​បាន​ចំនួន​៣៨៩ ០០០គ្រឿង ពី​ខែមករា ដល់​ខែកញ្ញា ពោលគឺ​កើនដល់ទៅជាង​១០០ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ២០២១។
 
អ្វីដែលគួរឲ្យ​កត់សម្គាល់នោះ ទិន្នន័យ CAAM បង្ហាញថា ក្នុង​អំឡុង​ខែ​កញ្ញាតែមួយ ការនាំចេញ​រថយន្ត​របស់សិន កើន​ដល់​៧៣,៩ភាគរយ ឬ ៣០១ ០០០គ្រឿង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com