កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
អូស្ត្រាលី កើនចំនួនអ្នកប្រើរថយន្តអគ្គិសនី៦៥ភាគរយ នៅឆ្នាំ២០២២
17, Oct 2022 , 8:29 pm        
រូបភាព
ការលក់រថយន្តអគ្គិសនី (EV) ថ្មីនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើង ៦៥ភាគរយ ក្នុងឆ្នាំ ២០២២។ គិតចាប់តាំងពីខែមករា ដល់ខែកញ្ញា រថយន្តអគ្គិសនីជិត ២២,០០០ គ្រឿង ត្រូវបានលក់ចេញក្នុងប្រទេសនេះ។
 
រថយន្តដើរដោយថាមពលអគ្គិសនី បានកើនប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសអូស្ត្រាលីនៅរយៈពេលចុងក្រោយ ដោយសារតែតម្រូវការកាន់តែច្រើននៃរថយន្តគ្មានការបំភាយឧស្ម័ន និងផែនការក្នុងការបញ្ឈប់ការលក់ម៉ាស៊ីនសាំងផង។
 
រថយន្តអគ្គិសនីជិត ២២,០០០ គ្រឿងត្រូវបានគេរាយការណ៍ថា បានលក់ដាច់នៅក្នុងប្រទេសអូស្ត្រាលីចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ ២០២២ ស្មើ៦៤ភាគរយ ឬស្មើ ៣,៣៩ ភាគរយនៃទីផ្សាររថយន្តថ្មីសរុប ខណៈដែលរថយន្តប្រើអាគុយ (Plug-in Hybrid) ប្រហែល ៤៥០០ គ្រឿងលក់ដាច់នៅឆ្នាំនេះផងដែរ។
 
បើទោះជាអូស្ត្រាលីកើនចំនួនអ្នកប្រើរថយន្តអគ្គិសនីក្តី ប៉ុន្តែតួលេខនេះនៅមានចំនួនតិចនៅឡើយ បើធៀបនឹងប្រទេសផ្សេងទៀតដូចជាចក្រភពអង់គ្លេស។ បើតាមការផ្សាយរបស់ការសែត Theguardian នៅអង់គ្លេស មានអ្នកប្រើរថយន្តអគ្គិសនីមួយគ្រឿង ក្នុងចំណោមអ្នកប្រើរថយន្តទូទៅចំនួន៥។
 
លោក Jake Whitehead ប្រធានគោលនយោបាយរបស់ក្រុមប្រឹក្សា EV អះអាងថា នេះជាលទ្ធផលគឺវិជ្ជមានសម្រាប់ប្រទេសអូស្ត្រាលី ក្នុងដំណើរឆ្ពោះទៅបញ្ចប់ការប្រើប្រាស់ម៉ាស៊ីនសាំង។ 
បច្ចុប្បន្ន អូស្ត្រាលីមានស្ថានីយសាកថ្មរថយន្តអគ្គិសនិចំនួន ២,១៤៧ ទីតាមងនៅទូទាំងប្រទេស គិតត្រឹមខែមិថុនា ឆ្នាំ ២០២២។ ចំនួននេះ កើនឡើង ១៥% បើធៀបនឹងដើមឆ្នាំ ២០២១ និងជិតពីរដងបើធៀបនៅក្នុងខែសីហា ឆ្នាំ ២០២០៕
 

Tag:
 រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com