ជាតិ
អ្នកជំនាញ ត្រូវសែនព្រេនសុំការអនុញ្ញាតពីដូនតា មុនជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ
22, Oct 2022 , 11:39 am        
រូបភាព
លោក សុខ សូសិលា និងក្រុមការងារ កំពុងសែនព្រេនការដ្ឋានជួសជុល សង្គ្រោះបន្ទាន់ផ្នែកខ្លះនៃថែវនៅរួតទី១របស់ប្រាសាទអង្គរវត្តកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ រូបថត៖ សែម វណ្ណា
លោក សុខ សូសិលា និងក្រុមការងារ កំពុងសែនព្រេនការដ្ឋានជួសជុល សង្គ្រោះបន្ទាន់ផ្នែកខ្លះនៃថែវនៅរួតទី១របស់ប្រាសាទអង្គរវត្តកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ រូបថត៖ សែម វណ្ណា
 សៀមរាប៖ រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ដើម្បីឱ្យប្រាសាទនានា កំពែង និងសំណង់បុរាណរបស់ដូនតា បន្តឈររឹងមាំ អ្នកជំនាញគ្រប់គ្រងគម្រោងរបស់អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់លើការជួសជុលកេរដំណែលទាំងអស់។
 
 
លោក សុខ សូសិលា អនុប្រធាននាយកដ្ឋាន ទឹក ព្រៃឈើ ហេដ្ឋារចនាសម្ព័ន្ធ និងគ្រូបង្គោលផែនទីហានិភ័យអង្គរ បានដឹកនាំជួសជុលការដ្ឋានជាច្រើនក្នុងរមណីយដ្ឋានអង្គរ។ ប៉ុន្តែមុននឹងជួសជុល អ្នកជំនាញរូបនេះ តែងតែសែនព្រេន ដើម្បីសុំការអនុញ្ញាតពីដូនតា ជាមុនសិន។ លោក សូសិលា លើកទឹកចិត្តឱ្យអ្នកជំនាញជំនាន់ក្រោយ បន្តធ្វើពិធីសែនព្រេននេះ ដើម្បីជាការគោរព និងទំនៀមទម្លាប់នាពេលអនាគត។ 



សូមទស្សនាកិច្ចសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានថ្មីៗ២៥ និងលោក លោក សុខ សូសិលា អនុប្រធាននាយកដ្ឋាន ទឹក ព្រៃឈើ ហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖
 
 

Tag:
 (អង្គរ
  រមណីយដ្ឋានអង្គរ
  សែនព្រេន)​
© រក្សាសិទ្ធិដោយ thmeythmey.com