ជាតិ
រថយន្ត
​យានយន្តបុរាណជាច្រើនគ្រឿង ត្រូវបានដាក់តាំងនៅរមណីយដ្ឋាន​កែច្នៃ​ស្កាយលែន
24, Oct 2022 , 7:59 pm        
រូបភាព
លោក​ ស្រី ចាន់ថន ប្រមូល​ម៉ូតូ៥គ្រឿង ម៉ូតូ​កង់បី​១គ្រឿង និង​រថយន្ដ១៥គ្រឿង ដើម្បីតាំង​ឱ្យ​សាធារណជនទស្សនា នៅរមណីយដ្ឋានធម្មជាតិកែច្នៃ​ស្កាយលែន ដែលស្ថិត​នៅឃុំវិហារសួគ៌ ស្រុកខ្សាច់​កណ្ដា​​ល ខេត្ត​កណ្ដាល។ ក្នុង​នោះ​មានម៉ូតូម៉ាក BMW HARLEY-DAVIDSON និង ROYAL ENFIELD ៥​គ្រឿង ឡាន​ទំនើប​ម៉ាក BRP CHEVROLET CHEVROLET TOYOTA MAZDA MERCEDES និង REZVANI ៧គ្រឿង ហើយយានយន្ដ​បុរាណ១០គ្រឿង រថយន្តម៉ាក PACKARD ១គ្រឿង FORD ២គ្រឿង BJC ៣គ្រឿង TOYOTA ២​គ្រឿង M ១គ្រឿង​ និងម៉ូតូ​កង់បី​ម៉ាក ATE ១គ្រឿង ។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ ៖
 
 
ក្នុង​ចំណោមឡានម៉ាក TOYOTA ខាង​លើនេះ មាន​​ប្រភេទ Celica ជំនាន់​ទី៧ ១គ្រឿង។ វា​មិនមែន​បុរាណ​ទេ ព្រោះ​ត្រូវ​បាន​ផលិត​វា​ក្នុង​ចន្លោះ​ឆ្នាំ​២០០០-២០០៥។ ក៏ប៉ុន្តែ​ត្រូវ​បានកែ​ទ្រង់ទ្រាយ​តែង​ខ្លួន​​ជា​រថយន្ដ​ម៉ាក FERRARI ប្រភេទ 40 វិញ។ F40 ត្រូវ​បាន​ផលិត​ពី​ឆ្នាំ​១៩៨៧ ដល់ឆ្នាំ​១៩៩២។ លោក FERRARI Enzo បាន​បង្កើត​ឡើង​ក្រុមហ៊ុន FERRARI ឆ្នាំ​១៩៤៧ នៅ​ប្រទេស​អ៊ីតាលី។ 

 
រថយន្ដ​ TOYOTA ១គ្រឿងទៀត ជា​ប្រភេទ​ Camry ម៉ូឌែល LE ពណ៌​ខ្មៅ ផលិតឆ្នាំ​១៩៨៣។ លោក​ ស្រី ចាន់ថន ស្រលាញ់​ប្រភេទ​ឡាន​នេះ​ណាស់! គាត់​មាន​មួយ​ទៀត ពី​ឆ្នាំ​១៩៨៣ ដូចគ្នា តែ​ពណ៌​ក្រហម​វិញ ដែលគាត់​ប្រើ​ជា​ប្រចាំ។ គាត់បាន​ទិញ​រថយន្ដ​បុរាណ​ទាំងពីរ​នេះ ពីព្រោះគាត់​ក៏បាន​កើត​ឆ្នាំ​១៩៨៣ ដូចគ្នា​ដែរ។ ម្យ៉ាង​ទៀត គឺ​ជា​ប្រភេទ​ឡានមួយ ដែល​ពេញនិយម ក្នុង​ប្រទេស កាលពី​គាត់​នៅ​វ័យ​ក្មេង ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០។ ជា​ផ្លូវការ ​ត្រូវបាន​ចាប់ផ្ដើម​ផលិតរថយន្ដ TOYOTA Camry ឆ្នាំ​១៩៨២។ ពេលបច្ចុប្បន្ន​នេះ ​បន្ត​ផលិត ដល់​ជំនាន់​ទី​១១ (XV70)។ ជំនាន់​ទី១ ត្រូវបាន​ផលិត​ពី​ឆ្នាំ​១៩៨២ ដល់​ឆ្នាំ​១៩៨៦។ តាម​ពិត ជំនាន់​ដំបូង​ត្រូវបាន​ផលិត​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨២ ក៏ប៉ុន្តែ​មិន​មាន​ឈ្មោះ TOYOTA Camry ទេ គឺ​មាន​ឈ្មោះ​ថា CELICA Camry វិញ។ 
 

ម៉ូតូ​កង់បី​ម៉ាក ATE ខាងលើ គឺជា​ប្រភេទ ATT ម៉ូឌែល 6 ពណ៌ស និង​ក្រហម​ចាស់ ដែល​មាន​អាយុកាល​ប្រហែល៣០ឆ្នាំ។ ម៉ូតូ​កង់បី​ម៉ាក​នេះ វាពេញ​និយម នៅ​ប្រទេស​ថៃ​។ ក៏ប៉ុន្តែ​ពេល​ដំបូង ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ថៃ​នាំ​ចូល​ម៉ូតូ​កង់​បីទាំង​អស់​ពី​ប្រទេស​ជប៉ុន។ សម័យនោះ មាន​ម៉ាក៤ : DAIHATSU ONO MAZDA និង MITSUBISHI។ ប្រទេស​ថៃ​ ​ចាប់ផ្ដើម​ផលិត​កង់បី​ដោយ​ខ្លួន​ឯង ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ហើយ​នាំចេញ​ខ្លះ​ថែម​ទៀត។ ប៉ុន្តែ​ ATE ប្រើម៉ាស៊ីន​ម៉ាក DAIHATSU ។ ATT6 មាន​ជួរ​កៅអី២ ក្រោយ​អ្នកបើកបរ ដែល​សរុបអាច​អង្គុយ​បាន ៦នាក់។ ម៉ូឌែល​ដទៃទៀត​ ក៏មាន​ឈ្មោះ​តាម​ចំនួន​អ្នក​ដំណើរដែរ : ATT3 និង ATT9 ។ ATE ATT6 មាន​ម៉ាស៊ីន ៦៥០CC ដែល​អាច​ជិះ​បាន​ល្បឿន​អប្បបរិមាប្រហែល ៧៥គីឡូម៉ែត្រ​ក្នុង​១ម៉ោង។
 

 
​រថយន្ដ​ធុនធ្ងន់ M35 ខាងលើ គឺជា​ម៉ូឌែល A1 ឬ A2 ។ ម៉ូឌែល​ទាំងពីរនេះ ខុសគ្នា​តែ​ម៉ាស៊ីន​ប៉ុណ្ណោះ។ ក្រុនហ៊ុន REO, KAISER, STUDEBAKER, AM GENERAL, KIA, SSANGYONG និង BOMBARDIER បានផលិតឡាន​ធំ M35 តៗគ្នា ឬពេល​ជាមួយគ្នា​នៅ​កន្លែង​ផ្សេងៗពីគ្នា ពី​ឆ្នាំ​១៩៥០ រហូត​ដល់​ឆ្នាំ​១៩៩៩ សម្រាប់​តម្រូវការ​យោធា​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ជិត ៤០​ប្រទេស។ ម៉ូឌែល A1 និង A2 ត្រូវ​បាន​ផលិត​ពីឆ្នាំ ១៩៥០ ដល់​ឆ្នាំ​១៩៨៨។
 


រថយន្ដ​ធំ​ប្រភេទ​នេះ មានស៊េរីផ្សេងៗ​ទៀត​ដូចជា ​ស៊េរីបណ្ដោយវែង ​ស៊េរីអូស​គ្រឿងវែង ស៊េរីបំពាក់សន្ទូចស្រាល ​ស៊េរីអាច​លើក​បែនបាន ស៊េរីសណ្ដោង​រ៉ឺម៉ក ​ស៊េរីបំពាក់សន្ទូចធ្ងន់ ស៊េរី​បន្ទប់គមនាគមន៍ និងស៊េរីដឹកគ្រឿង​ធ្វើ​ស្ពានជាដើម៕
 
 

Tag:
 យានយន្ត
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com