ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ ពលរដ្ឋឃុំជុំគ្រៀល ស្នើអាជ្ញាធរឱ្យជួសជុលប្រព័ន្ធបង្ហូរទឹក​ ដើម្បីបញ្ចៀសបញ្ហាទឹកលិច​ខូច​ស្រូវ​​
30, Oct 2022 , 8:59 am        
រូបភាព
ពលរដ្ឋស្នើអាជ្ញាធរឱ្យដោះស្រាយបញ្ហាប្រព័ន្ធបង្ហូរទឹកក្នុងមូលដ្ឋាន។
ពលរដ្ឋស្នើអាជ្ញាធរឱ្យដោះស្រាយបញ្ហាប្រព័ន្ធបង្ហូរទឹកក្នុងមូលដ្ឋាន។
 ដោយ៖ រិន រីន (យុវជនឃុំជុំគ្រៀល)
 
កំពត៖ ប្រជាកសិករក្នុងឃុំជុំគ្រៀល បាន​ស្នើ​អាជ្ញាធរឃុំ ​ឱ្យជួយដោះស្រាយបញ្ហាទឹកលិច​ខូចខាតដំណាំស្រូវរបស់ខ្លួននារដូវវស្សា។ ប្រជាកសិករ បានអះអាងថា ការជន់លិចស្រូវរបស់ពួកគេនេះ គឺបណ្ដាលមកពីប្រព័ន្ធបង្ហូរទឹកខូច និងការធ្វើផ្លូវ​ ដែលបង្កផលប៉ះពាល់ដល់ប្រព័ន្ធបង្ហូរទឹកនេះ។ ជុំវិញបញ្ហានេះមេឃុំ លោក ហៃ សេង បញ្ជាក់ថា ការជន់លិចនេះ បណ្ដាលមកពីចាក់ដីធ្វើលំនៅដ្ឋាន ហើយអាជ្ញាធរមិនមានចំណាត់ការក្ដៅលើពលរដ្ឋដែរ មានតែការអំពាវនាវដល់ពលរដ្ឋឱ្យមានការចូលរួម និង​ជីកបញ្ចៀសទឹក ពេលមានបញ្ហាលិចក្នុងភូមិប៉ុណ្ណោះ។



លោក ហៃ សេង មេឃុំជុំគ្រៀល។ 
 
តទៅនេះ សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 

(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ThmeyThmey
  ប្រព័ន្ធបង្ហូរទឹក
  ជុំគ្រៀល
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com