ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ ពលរដ្ឋឃុំជុំគ្រៀល ​ថាការផ្ដល់សេវាសាធារណៈពីរដ្ឋបាលឃុំ មានភាពរហ័ស
30, Oct 2022 , 11:59 am        
រូបភាព
ពលរដ្ឋក្នុងឃុំជុំគ្រៀលថា ការផ្ដល់សេវាសាធារណក្នុងឃុំមានភាពរហ័ស និងមិនយកកម្រៃ។
ពលរដ្ឋក្នុងឃុំជុំគ្រៀលថា ការផ្ដល់សេវាសាធារណក្នុងឃុំមានភាពរហ័ស និងមិនយកកម្រៃ។
ដោយ៖ ណែម សុជាតា​ (យុវជនឃុំជុំគ្រៀល)
ស្រុកទឹកឈូ, កំពត៖ ពលរដ្ឋមានមូលដ្ឋាននៅក្នុងភូមិជុំគ្រៀល​ ខេត្តកំពត
លើកឡើងថា ការផ្ដល់សេវាសាធារណៈពីខាងអាជ្ញាធរឃុំគ្រៀលមានភាពល្អប្រសើរ ពោលគឺរហ័ស
និងមិនអស់កម្រៃឡើយ។

កន្លងមក  សេវាកម្ម ដែលពួកគាត់ទៅស្វែងរកនៅសាលាឃុំ ដូចជា
សំបុត្រកំណើត​ សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ ជាដើម។ ក្រៅពីសេវាល្អ និង រហ័ស
ក្នុងការរៀបចំឯកសារដែលពលរដ្ឋត្រូវការ ពលរដ្ឋអះអាងថា ម្ដងម្កាលឯកសារទាំងនោះ
ត្រូវបានអាជ្ញាធរយកមកជូនដល់ផ្ទះថែមទៀតផង។ ដោយឡែកមេឃុំជុំគ្រៀល លោក ហៃ សេង លើកឡើងថា
ការធ្វើ​អត្រា​នុកូលដ្ឋាន ជាសេវាដែលពលរដ្ឋ​មករកច្រើនជាងគេ​ ខណៈដែលការផ្តល់សេវាលើឯកសារទាំងនេះ
​ឃុំមិនយកកម្រៃសេវាឡើយ។ 
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍ដូចតទៅ៖ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង
ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប
និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត
តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។
រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ
ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ
អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ThmeyThmey
  សេវាសាធារណៈ
  ជុំគ្រៀល
© រក្សាសិទ្ធិដោយ thmeythmey.com