ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ មេប៉ុស្ដិ៍ឃុំកូនសត្វ ​បារម្ភ​សុវត្ថិភាពស្រ្តី និងកុមារ ដែលធ្វើដំ​ណើរ​​​​ពេលយប់ ខណៈផ្លូវក្នុងឃុំគ្មានភ្លើង​
30, Oct 2022 , 6:59 pm        
រូបភាព
ដោយ៖ ឡុង ស្រីនាថ និងឡាវ យ៉ា (យុវជនឃុំកូនសត្វ)    
 ស្រុកទឹកឈូ, កំពត៖ បច្ចុប្បន្នឃុំកូនសត្វ នៅមិនទាន់មានភ្លើងបំភ្លឺផ្លូវនៅពេល​យប់ ខណៈផ្លូវមួយចំនួនក្នុងឃុំមានការខូចខាតថែមទៀត។ កត្តានេះ បានបង្កការលំបាកដល់ពលរដ្ឋ ក្នុងការធ្វើដំណើរនៅពេលយប់ ជាពិសេសបញ្ហាសុខសុវត្ថិភាព។

មេប៉ុស្ដិ៍នគរបាលឃុំកូនសត្វ ក៏មើលឃើញពីបញ្ហានេះ និងបានបង្ហាញក្តីបារម្ភអំពីសុវត្ថិភាពពលរដ្ឋឃុំ ដែលត្រូវធ្វើដំណើរពេលយប់ដែរ។ លោក យី វណ្ណា មេប៉ុស្តិ៍ឃុំកូនសត្វ ទទួលស្គាល់ថា ការការពារសុវត្ថិភាពជូនពលរដ្ឋ ជាតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ចភូមិ-ឃុំ ប៉ុន្តែបច្ចុប្បន្ន សមត្ថកិច្ចពុំមានលទ្ធភាពល្បាតនៅពេលយប់ជាប់លាប់នោះទេ ដោយខ្វះខាតកម្លាំង​។ ទន្ទឹមនឹងការតាំងចិត្តក្នុងការបង្កើនការពារសុវត្ថិភាពសម្រាប់ពលរដ្ឋ នៅពេលយប់ លោកមេប៉ុស្តិ៍រូបនេះ ក៏ស្នើរដ្ឋាភិបាល បង្កើនការយកចិត្តទុកដាក់ក្នុងការភ្លើងបំភ្លឺតាមផ្លូវ និងសាងសង់ប៉ុស្តិ៍ប្រជាការពារគ្រប់ភូមិ នៅក្នុងឃុំកូនសត្វឱ្យបានឆាប់ផងដែរ៕
ដើម្បីជ្រាប់កាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ប៉ុស្ដិ៍នគរបាលឃុំកូនសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com