ជាតិ
លោក វ៉ិត វឌ្ឍនា អភិបាលរងខេត្តកំពត ទទួលមរណភាពដោយរោគាពាធ
31, Oct 2022 , 5:46 pm        
រូបភាព
លោក វ៉ិត វឌ្ឍនា អភិបាលរងខេត្តកំពត បានទទួលមរណភាពកាលពីវេលាម៉ោង១២ និង៦នាទី រសៀលថ្ងៃចន្ទ ទី៣១ ខែតុលា នេះ ដោយរោគាពាធ។
 
យោងតាមរដ្ឋបាលខេត្តកំពត សព លោក វ៉ិត វឌ្ឍនា ត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋានក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត។
 
លោក វ៉ិត វឌ្ឍនា បានឡើងតំណែងពីនាយករដ្ឋបាលខេត្តទៅជាអភិបាលរងខេត្តកំពត តាមរយៈអនុក្រឹត្យមួយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១៕
 

© រក្សាសិទ្ធិដោយ thmeythmey.com