ជាតិ
អត្ថបទពាណិជ្ជកម្ម
ពិតជាអស្ចារ្យ​​​​មែន!​ ការប្រកួតពានរង្វាន់បាល់បោះ TNAOT​ ៣x៣ ចុងឆ្នាំ២០២២នេះ ផ្ទុះការគាំទ្រខ្លាំងពីស្រទាប់យុវជន
03, Nov 2022 , 11:49 am        
រូបភាព
ពិតជាមានមោទកភាព និង​ក្តីរំភើប​ ប្រកបដោយស្នាមញញឹម ​ដែលមិនអាចកាត់ថ្លៃបានពីសំណាក់​ លោកគ្រូ ​អ្នកគ្រូ​ នៃសហព័ន្ធកីឡាបាល់បោះកម្ពុជា យុវជន យុវនារី កីឡាករកីឡាការីនី  Influencer ល្បីៗ និងមហាជនយ៉ាងច្រើនកុះករ ដែលស្នេហាវិស័យបាល់បោះ ចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃការប្រកួតពានរង្វាន់បាល់បោះ TNAOT​ ៣x៣ ឆ្នាំ 2022​ ( TNAOT 3x3 Basketball Tournament 2022 ) ដែលបានបិទបញ្ចប់ការប្រកួត។
 
កាលពីថ្ងៃទី២៩ តុលា​ឆ្នាំ២០២២ កន្លងទៅ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់​របស់ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ ​យុវជន​​និង កីឡា ,​​​ ​លោក ឈួរ សុបញ្ញា ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម , លោក ជា សុធារ៉ា អភិបាលរងខណ្ឌ នៃគណៈអភិបាលខណ្ឌ៧មករា​ , ម្ចាស់ឧបត្ថម្ភកម្មវិធី , បណ្តាសារព័ត៌មានគ្រប់ស្ថាប័ន និងវត្តមានគណៈអធិបតីជាច្រើនរូបផ្សេងទៀត ​។
  


ការប្រកួត «ពានរង្វាន់បាល់បោះ TNAOT​ ៣x៣» ឆ្នាំ 2022 បានចាប់ផ្តើមប្រកួតដំបូងកាលពីថ្ងៃពី២៣ តុលា​ ​ឆ្នាំ២០២២ ​ដែលមានការចូលរួមប្រកួតរហូតដល់ ​៦៤ ក្រុម មក​ពីស្ទើរគ្រប់បណ្តា សាកលវិទ្យាល័យ និងវិទ្យាល័យ រួមមានទាំងក្រុមបរទេសចូលរួមប្រកួតជាច្រើនក្រុមផងដែរ ហើយមានតែ៣២ក្រុមប៉ុណ្ណោះ​ដែលត្រូវបានប្រកួតជម្រុះចូលទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
 
ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ទីបំផុត​ក្រុមជើងខ្លាំង ដែលជាម្ចាស់ជ័យលាភី​ពានរង្វាន់លេខ១ លេខ២​ ​និងលេខ៣ ទាំង៤ប្រភេទវិញ្ញាសា​នៃការប្រកួតពានរង្វាន់បាល់បោះ TNAOT​ ៣x៣ ឆ្នាំ 2022​​ ត្រូវបានរកឃើញរួមមាន៖
 


វិញ្ញាសាកម្រិត «មហាជនផ្នែកបុរស»៖
  • ជ័យលាភីលេខ៣​​ បានទៅលើ ក្រុម The Revan Team​​ ទទួលបានមេដាយកិត្តិយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៦០ម៉ឺនរៀល និងរង្វាន់លើកទឹកចិត្ត​​ជាច្រើនផ្សេងទៀត។
  • ជ័យលាភីលេខ២ ​​បានទៅលើក្រុម Dolphin Logistic Team ទទួលបានមេដាយកិត្តិយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លានរៀល និងរង្វាន់លើកទឹកចិត្ត​ជាច្រើនផ្សេងទៀត។
  • ជ័យលាភីពានរង្វាន់ជើងឯក ពានរង្វាន់លេខ១​​​ បានទៅលើក្រុម Hello Team ទទួលបានមេដាយកិត្តិយស ពានរង្វាន់កិត្តយសប្រាក់រង្វាន់លើកទឹកចិត្ត ១លាន៥សែនរៀល និងរង្វាន់លើកទឹកចិត្ត​ ជាច្រើនផ្សេងទៀត។
វិញ្ញាសាកម្រិត «មហាជនផ្នែកនារី»៖
  • ជ័យលាភីលេខ៣​​ បានទៅលើក្រុម សៀមរាបផ្ទះខ្ញុំ  ទទួលបានមេដាយកិត្តិយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៦០ម៉ឺនរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។
  • ជ័យលាភីលេខ២ ​បានទៅលើក្រុម ស.ស.យ.ក ខេត្តសៀមរាប​ ទទួលបានមេដាយកិត្តយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លានរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។
  • ជ័យលាភីពានរង្វាន់ជើងឯក ពានរង្វាន់លេខ១​​​ បានទៅលើ ក្លិបបាល់បោះក្រសួងមហាផ្ទៃ ទទួលបានមេដាយកិត្តយស ពានរង្វាន់កិត្តិយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លាន៥សែនរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។


វិញ្ញាសាកម្រិត «ឧត្តមសិក្សាបុរស»៖
  • ជ័យលាភីលេខ៣​​ បានទៅលើ សកលវិទ្យាល័យអាស៊ីអឺរ៉ុប ទទួលបានមេដាយកិត្តិយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៦០ម៉ឺនរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។
  • ជ័យលាភីលេខ២ ​ បានទៅលើ វិទ្យាស្ថាន CamEd​ ទទួលបានមេដាយកិត្តិយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លានរៀល និងរង្វាន់លើកទឹកចិត្ត ជាច្រើនផ្សេងទៀត។
  • ជ័យលាភីពានរង្វាន់ជើងឯក ពានរង្វាន់លេខ១​​​ បានទៅលើ សកលវិទ្យាល័យ Western ទទួលបានមេដាយកិត្តយស ពានរង្វាន់កិត្តយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លាន៥សែនរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។
វិញ្ញាសាកម្រិត  «មធ្យមសិក្សាសិក្សាបុរស»៖
ជ័យលាភីលេខ៣បានទៅលើ សាលាអន្តរជាតិ អាមេរិកកាំង ទទួលបានមេដាយកិត្តិយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៦០ម៉ឺនរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។
ជ័យលាភីលេខ២ បានទៅលើ វិទ្យាល័យព្រះស៊ីសុវត្ថិ​​  ទទួលបានមេដាយកិត្តិយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លានរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។
ជ័យលាភីពានរង្វាន់ជើងឯក ពានរង្វាន់លេខ១​​​ បានទៅលើ វិទ្យាល័យហ៊ុនសែនតាខ្មៅ​​  ទទួលបានមេដាយកិត្តយស ពានរង្វាន់កិត្តិយស ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១លាន៥សែនរៀល និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត។
 


លោក ជា ​ប៊ុណ្ណាធិសក្តិ៍​ អនុប្រធានផ្នែកទីផ្សារនៃសារព័ត៌មានត្នោត បានមានប្រសាសន៍ឱ្យដឹងថា ៖ “ការប្រកួតពានរង្វាន់បាល់បោះ TNAOT ៣x៣” ឆ្នាំ២០២២ គឺជាការរៀបចំឡើងដោយ សារព័ត៌មានត្នោត សហការជាមួយ​ សហព័ន្ធកីឡាបាល់បោះកម្ពុជា Cambodia Basketball Federation (CBF) ក្រោមការគាំទ្រយ៉ាងពេញទំហឹង​ ដោយអគ្គនាយកដ្ឋានកីឡា​ នៃក្រសួងអប់រំយុវជន និងកីឡាកម្ពុជា។
 
លោកជា ​ប៊ុណ្ណាធិសក្តិ៍​ បានមានប្រសាសន៍បន្តថា កម្មវិធី “ពានរង្វាន់បាល់បោះ TNAOT ៣x៣” នេះ​ ប្រព្រឹត្តធ្វើឡើង​ ក្នុងគោលបំណាងលើក​ស្ទួយវិស័យបាល់បោះនៅកម្ពុជា លើកទឹកចិត្តសុខុមាលភាពមហាជន​ ដើម្បីចូលរួមលេងកីឡាទាំងអស់គ្នា។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះ បានចូលរួមផ្តល់ឱកាស​ និង លើកទឹកចិត្ត ដល់កីឡាកានីជាច្រើនរូប បានចូលរួមប្រកួតបង្ហាញ សមត្ថភាព ភាពស្វាហាប់ ក្នុងការប្រកួតដណ្តើម ​យកពានរង្វាន់ TNAOT ៣x៣ ឆ្នាំ២០២២ ជាស្តែង ក្លិបបាល់បោះនារីរបស់ ក្រសួងមហាផ្ទៃ បានប្រកួតឈ្នះពានរង្វាន់ក្លាយជា​ ជ័យលាភីពានរង្វាន់ជើងឯក នៃពានរង្វាន់បាល់បោះ TNAOT​ ៣x៣ ឆ្នាំ 2022 ផងដែរ។
 
ជាងនេះទៅទៀត​​ ការប្រកួត ពានរង្វាន់បាល់បោះ TNAOT ៣x៣ ឆ្នាំ២០២២ ក៏ជាការ ត្រៀមអបអរសាទរការប្រកួតកីឡា SEA Games ២០២៣ ដែលប្រទេសកម្ពុជានឹងជាធ្វើជាម្ចាស់កីឡា SEA Games ផងដែរ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com