ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ដល់អាទិភាពទី១ លើសុវត្ថិភាព​ការងាររបស់បុគ្គលិក​
03, Nov 2022 , 4:59 pm        
រូបភាព
ខ្មែរ ប៊ែវើរីជីស ដែល​ជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ឈានមុខគេនៅកម្ពុជា និង​គ្រប់គ្រងដោយវិនិយោគិនខ្មែរ 100% នោះ បាន​គិតគូរទៅលើសុវត្ថិភាព​ការងារ​របស់បុគ្គលិក គឺជាអាទិភាព​ចម្បង​របស់ខ្លួន។
 
ក្រុមហ៊ុន​បានឲ្យដឹងថា ដើម្បីលើកកម្ពស់វប្បធម៌នៅកន្លែងធ្វើការ ក្រុមហ៊ុន​ បាន​បណ្តុះវប្បធម៌សុវត្ថិភាពដល់ ​បុគ្គលិក​គ្រប់រូបទាំងអស់ ទាំងនៅ​ទីតាំងផលិតកម្ម និងទាំងនៅការិយាល័យ ។


 
ក្រុមហ៊ុនបានចាត់ទុកថា សុវត្ថិភាពគឺជាទំនួលខុសត្រូវរួមរបស់ក្រុមហ៊ុនផង និងបុគ្គលិកគ្រប់គ្នាផង  ហើយ​បុគ្គលិក​ទាំងអស់ជាអ្នកចូលរួមបង្កើត និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីពង្រឹងការអនុវត្តសុវត្ថិភាព។ 
 
អ្នកនាង​   យង់ កញ្ញា​ ដែលជាបុគ្គលិកមួយរូប​របស់ ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា គាត់តែងប្រកាន់ខ្ជាប់តាមគោលការណ៍សុវត្ថិភាព និងបង្កើតវប្បធម៌សុវត្ថិភាព រាល់ពេល​ចូលមកបំពេញការងារ​ប្រចាំថ្ងៃ ។
 
អ្នកនាង​បានបន្ដថា៖ “ក្រៅពីការប្រើប្រាស់សម្ភារៈសុវត្ថិភាព នៅទីនេះ ខ្ញុំអនុវត្តតាមគោលការណ៍សុវត្ថិភាពយ៉ាងតឹងរឹង និងចូលរួមពង្រឹងវប្បធម៌សុវត្ថិភាពយ៉ាងសកម្ម តាមរយៈការជួយរាយការណ៍នៅទីតាំង និងសកម្មភាពមិនមានសុវត្ថិភាពជាប្រចាំដោយប្រើប្រាស់ប្រព័ន្ធ Safety Culture System ដើម្បីការពារទុកជាមុន និងបញ្ចៀសឧបទ្ទវហេតុ ឬគ្រោះថ្នាក់ដែលអាច​កើតឡើងដោយប្រការណាមួយទៅលើបុគ្គលិក។”។



លោក ស្រ៊ុន វណ្ណៈ អនុប្រធានផ្នែកសុវត្ថិភាព នៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​បញ្ជាក់ថា គ្រប់បុគ្គលិកទាំងអស់ ក៏ដូចជាភ្ញៀវគ្រប់រូបដែលចូលមកកាន់ទីតាំង​ផលិតកម្ម​របស់ក្រុមហ៊ុន ​ត្រូវតែប្រកាន់ខ្ជាប់នូវ​គោលការណ៍សុវត្ថិភាពរបស់ក្រុមហ៊ុន ។   
 
លោកមានប្រសាសន៍បន្ថែមថា៖ “នៅទីនេះ សុវត្ថិភាពការងាររបស់​បុគ្គលិក​ ជាង អ្នក​ម៉ៅការ និងភ្ញៀវដែលចូលមកក្នុងក្រុមហ៊ុនទាំងអស់ ត្រូវបានចាត់ទុកថាជាអាទិភាព​ធំបំផុតជាងគេ ហើយ​ពួកគាត់ត្រូវធ្វើយ៉ាងណាប្រកាន់ខ្ជាប់រាល់វិន័យ​ផ្ទៃក្នុងទាំងអស់ ដើម្បីការពារ​ដល់សុខភាព និង​សុវត្ថិភាពរបស់ពួកគាត់” ។ 


 
ខ្មែរ ប៊ែវើរីជីស ប្រតិបត្តិច្បាប់ការពារសុវត្ថិភាពទាំង ១០​ ដែលក្រុមហ៊ុន​បានកំណត់ឡើង​ រួមបញ្ជូលទាំងការផ្ដល់វគ្គបណ្ដុះបណ្ដាលស្តីពីការ​រក្សាសុវត្ថិភាព​ ដើម្បីធានាថាបុគ្គលិកមានសុវត្ថិភាពមួយរយភាគរយ ក្នុងអំឡុងពេលបំពេញការងារ។ 
 
សម្រាប់បុគ្គលិកនានា​ ដូចជា អ្នកនាង យង់ កញ្ញា​ ជាដើម​  គោលការណ៍ទាំងអស់នេះហើយ ដែលធ្វើឲ្យគាត់បំពេញការងារ​​ដោយពុំមានក្ដីបារម្ភ និងការភ័យខ្លាច ទាំង​សុវត្ថិភាព និងសុខភាពរបស់គាត់។
 
គួរបញ្ជាក់ផងដែរថា ជាមួយនឹងគោលការណ៍សុវត្ថិភាពដ៏រឹងមាំបែបនេះ ធ្វើឲ្យ​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​បានក្លាយជាក្រុមហ៊ុនលេចធ្លោឈានមុខ​គេ​ ដែលយកចិត្តទុកដាក់បំផុត​ចំពោះសុខុមាលភាពរបស់បុគ្គលិក៕
 








(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Cambonomist
© រក្សាសិទ្ធិដោយ thmeythmey.com