ជាតិ
អាស៊ាន
អគ្គលេខាធិការ UN នឹងមកចូលរួមកិច្ចប្រជុំកំពូល​អាស៊ាននៅកម្ពុជា
04, Nov 2022 , 11:15 am        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងមកកម្ពុជានាថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ នេះបើតាមការប្រកាសរបស់លោក Stephane Dujarric ដែលជាអ្នកនាំពាក្យនៅថ្ងៃទី៣ ខែវិច្ឆិកា។
 
សម្រាប់វត្តមាននៅកម្ពុជា ប្រមុខ UN នឹងថ្លែងសុន្ទរកថា ក្នុងជំនួប Asean-UN ដោយផ្តោតលើនិន្នាការតំបន់ និងសកល, បញ្ហាបម្រែបម្រួលអាកាសធាតុ និងស្ថានភាពនៅមីយ៉ាន់ម៉ា។
 
បន្ទាប់មក លោក Guterres នឹងធ្វើដំណើរទៅក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី សម្រាប់ជំនួបកំពូលក្រុមប្រទេស G20 ដែលនៅទីនោះ លោកនឹងថ្លែងអំពីសុវត្ថិភាពចំណីអាហារ និងថាមពល រួមទាំងសុខភាព៕
 

© រក្សាសិទ្ធិដោយ thmeythmey.com