ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ហេតុផល​ដែល​នាំឱ្យ​មាន​ជំងឺ​រលាក​សួត​
08, Nov 2022 , 6:59 am        
រូបភាព
ជំងឺ​រលាក​សួត​អាច​កើតឡើង​ដោយសារ​មេរោគ​ច្រើន​ប្រភេទ​ណាស់ ហើយ​ក្នុងនោះ​មេរោគ​ដែល​ញឹកញាប់​ជាង​គេ​គឺជា​បាក់តេរី និង​វីរុស​ក្នុង​ខ្យល់អាកាស​ដែល​យើង​ដក​ដង្ហើមចូល​។ រាងកាយ​អ្នក​ច្រើន​តែ​បង្ការ​មិន​ឱ្យ​មេរោគ​ទាំងនេះ​ចូលទៅក្នុង​សួត​បានឡើយ​។ ប៉ុន្តែ​ពេលខ្លះ​វា​អាច​យកឈ្នះ​ប្រព័ន្ធ​ភាពស៊ាំ​យើង​ដែរ​ទៅ​ប​ទោះបីជា​មាន​សុខភាព​ទូទៅ​ល្អ​ហើយ​ក៏​ដោយ​។
 
​ជំងឺ​រលាក​សួត​ត្រូវ​បាន​ចាត់​ជា​ចំណាត់​ថ្នាក់​ដោយ​យោង​ទៅតាម​ប្រភេទ​នៃ​មេរោគ​ដែល​បង្ក​ជំងឺ​នេះ និង​ទីតាំង​ដែល​អ្នក​កើត​។​
 
​ជំងឺ​រលាក​សួត Community-Acquired Pneumonia
​នេះ​គឺជា​ជំងឺ​រលាក​សួត​ដែល​កើតមាន​ញឹកញាប់​ជាង​គេ​បំផុត​។ វា​កើត​ឡើង​នៅ​ខាងក្រៅ​មន្ទីរពេទ្យ ហើយ​បង្ក​ឡើង​ដោយ​៖
•​    ​បាក់តេរី​
•​    ​មេរោគ​ដែល​ដូចនឹង​បាក់តេរី​ដូចជា Mycoplasma Pneumoniae
•​    ​វីរុស​
•​    ​មេរោគ​ផ្សិត​។
 
​ជំងឺ​រលាក​សួត​ប្រភេទ Hospital-Acquired Pneumonia
​អ្នកខ្លះ​កើត​ជំងឺ​រលាក​សួត​ក្នុងពេល​ស្នាក់នៅ​មន្ទីរពេទ្យ​ដោយ​សារ​ជំងឺ​អ្វី​ផ្សេង​។ ជំងឺ​រលាក​សួត​ប្រភេទ​នេះ​អាច​នឹង​ធ្ងន់ធ្ងរ​ដោយសារ​តែ​បាក់តេរី​ដែល​បង្ក​ជំងឺ​នេះ​អាច​ស៊ាំ ន​នឹង​ថ្នាំ​ផ្សះ​ច្រើន​។ អ្នក​ដែល​ប្រើ​ម៉ាស៊ីន​ជំនួយ​ដល់​ការដកដង្ហើម ជាពិសេស​ស្ថិតក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ ច្រើន​តែ​ប្រឈម​នឹង​ជំងឺ​រលាក​សួត​ប្រភេទ​នេះ​ខ្ពស់​ជាងគេ​។
 
​ជំងឺ​រលាក​សួត​ប្រភេទ Health Care-Acquired Pneumonia
​ជំងឺ​រលាក​សួត​មួយ​នេះ​គឺជា​ការបង្ក​រោគ​ដោយ​បាក់តេរី​ដែល​កើតឡើង​លើ​អ្នក​ដែល​កំពុង​រស់នៅ​ក្នុង​មណ្ឌល​ថែទាំ​សុខភាព​រយៈពេល​យូរ ឬ​ព្យាបាល​ក្នុង​គ្លីនិក​ដូចជា មជ្ឈមណ្ឌល​លាង​ឈាម​ជាដើម​។ វា​មិន​ខុសគ្នា​នឹង​ប្រភេទ Hospital-Acquired Pneumonia ទេ គឺ​វា​អាច​បង្កឡើង​ដោយ​បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​។
 
​ជំងឺ​រលាក​សួត​ប្រភេទ Aspiration Pneumonia
​ជំងឺ​រលាក​សួត​បែប​នេះ​កើតឡើង​នៅ​ពេល​អ្នក​ស្រូប​អាហារ ភេសជ្ជៈ កំ​អួត ឬ​ទឹកមាត់​ចូលទៅក្នុង     សួត​។ ជំងឺ​បែបនេះ​ទំនង​ជា​កើតឡើង​នៅពេលដែល​មាន​ការរំខាន​លើ​ភាព​រេផ្លិច​ធម្មតា​របស់​យើង ដូចជា ការ​មាន​របួស​ខួរក្បាល ឬ​មាន​បញ្ហា​នៃ​ការ​លេប​អាហារ ឬ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ថ្នាំ​ច្រើនពេក​។
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com