ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការវិល​មុខ​អំឡុងពេល​នោម​, តើ​វា​បណ្តាល​មកពី​មូលហេតុ​អ្វី​?
04, Nov 2022 , 10:59 pm        
រូបភាព
ការ​សន្លប់​អំឡុងពេល ឬ​ក្រោយ​ការ​នោម​គឺជា​ការ​វិលមុខ​អំឡុងពេល ឬ​ភ្លាមៗ​ក្រោយពេល​នោម​ដោយសារ​តែ​ការធ្លាក់ចុះ​ភ្លាមៗ​នៃ​សម្ពាធ​ឈាម​។ ការ​សន្លប់​អំឡុងពេល​នោម​គឺជា​រឿង​ជួប​ញឹកញាប់​ចំពោះ​បុរស​វ័យ​ចំណាស់ និង​ជា​ធម្មតា​កើតមានឡើង​នៅពេល​យប់​ក្រោយ​ការ​គេង​លក់​ដ៏​ស្កប់ស្កល់​។​
 
​មូលហេតុ​ជាក់ច្បាស់​នៃ​ការ​សន្លប់​អំឡុង​ពេល​នោម​មិន​ត្រូវបាន​គេ​ដឹង​នោះ​ទេ​។ ប៉ុន្តែ​វា​អាច​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ការរីក​សរសៃឈាម​ដែល​កើតមានឡើង​នៅពេល​ក្រោកពីដំណេក និង​ឈរ​នៅ​បន្ទប់ទឹក ឬ​កើតមានឡើង​នៅពេល​ដែល​ប្លោកនោម​អស់​ទឹកនោម​ភ្លាមៗ​ពេក​។ នេះ​ត្រូវ​បាន​គិត​ពី​ការធ្លាក់​ចុះ​សម្ពាធ​ឈាម​ភ្លាមៗ​។​
 
​កត្តា​ដទៃទៀត​ដែល​អាច​ដើរតួ​ក្នុងការ​សន្លប់​អំឡុងពេល​នោម​នោះ​រួមមានៈ​
  • ការ​ផឹកស្រា​
  • ការ​ឃ្លាន​
  • ការ​អស់កម្លាំង​
  • ការខ្វះ​ជាតិ​ទឹក​
  • ការប្រើប្រាស់​ថ្នាំ​ដូចជា ថ្នាំ​ប្រឆាំងនឹង​ការឆ្លង​មេរោគ​នៅ​ផ្លូវដង្ហើម​
  • ការប្រើប្រាស់​ថ្នាំ alpha blockers ដើម្បី​ផ្តល់​ភាពប្រសើរ​ឡើង​ដល់​ការ​នោម​ចំពោះ​បុរស​ដែល​មាន​បញ្ហា​ក្រពេញប្រូ​ស្តាត​
  • ​ការការពារ​ពី​ការ​សន្លប់​អំឡុងពេល​នោម​
​ការ​សន្លប់​អំឡុងពេល​នោម​គឺ​មិន​កើត​ជា​ញឹកញាប់​ទេ ហើយ​គួរតែ​ត្រូវបាន​វាយតម្លៃ​ដោយ​គ្រូពេទ្យ​ដោយសារ​តែ​វា​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយចំនួន​។ ការការពារ​ពី​ការ​សន្លប់​អំឡុងពេល​នោម​អាស្រ័យទៅលើ​ការយល់ដឹង​ពី​កត្តា​ដែល​នាំ​អោយ​សន្លប់​អំឡុង​ពេល​នោម និង​ជៀសវាង​វា​។​
 
​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជៀសវាង​ការ​សន្លប់​អំឡុងពេល​នោម​រួមមានៈ​
 
ជៀសវាង​ផឹកស្រា​ច្រើនពេក​
សូម​កុំ​ងើប​ពី​ដំណេក​លឿន​ពេក​។ ដំបូង សូម​អង្គុយ និង​ក្រោក​បន្តិច​ម្តងៗ ហើយ​សូម​ប្រាកដថា អ្នក​មិន​វិលមុខ ឬ​ធី​ងធោង​នោះទេ​
សូម​នោម​ដោយ​ការ​អង្គុយ​
សូម​សួរ​គ្រូពេទ្យ​ថា​តើ​ថ្នាំ​ដែល​អ្នក​កំពុង​ប្រើប្រាស់​អាច​បណ្តាលអោយមាន​បញ្ហា​នេះ​ឬ​យ៉ាងណា​?
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com