អន្តរជាតិ
រថភ្លើងនៅស្វីស ជាម្ចាស់កំណត់ត្រាពិភពលោកដោយមានប្រវែងជិត២គីឡូម៉ែត្រ 05, Nov 2022 , 7:29 pm

×![]()
រថភ្លើងដឹកអ្នកដំណើរវែងជាងគេលើពិភពលោក បានចាប់ផ្តើមដំណើរនៅតំបន់ជួរភ្នំអាល់ ប្រទេសស្វីស កាលពីចុងខែតុលាកន្លងមក។ យោងតាមក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែក RhB រថភ្លើងនេះ មាន១០០ទូ ហើយមានប្រវែងសរុបជិត២គីឡូម៉ែត្រ។
នាឱកាសនៃពិធីប្រារព្ធខួប១៧៥ឆ្នាំនៃដំណើរការប្រព័ន្ធផ្លូវដែកស្វីស រថភ្លើងប្រវែង ១,៩១០ម៉ែត្រ ដែលជាបណ្តុំតួរថភ្លើងទូទៅចំនួន២៥ ត្រូវបានដាក់ដំណើរការ។ រថភ្លើងនេះ រត់បានចម្ងាយ២៥គីឡូម៉ែត្រក្នុងរយៈពេល៤៥នាទី ចន្លោះពីក្រុង Preda និង Alvaneu នៃតំបន់ Grisons។
ជាមួយនឹងប្រវែងជិត២គីឡូម៉ែត្រ រថភ្លើងរបស់ស្វីសមួយនេះ បានក្លាយជាម្ចាស់កំណត់ត្រារថភ្លើងដែលវែងជាគេបំផុតលើពិភពលោក ដោយវែងជាងម្ចាស់កំណត់ត្រាចាស់ជាច្រើនរយម៉ែត្រ។ ម្ចាស់កំណត់ត្រាកន្លងមក គឺរថភ្លើងនៅបែលហ្ស៊ិក ដែលបានដំណើរកាលពីអំឡុងឆ្នាំ១៩៩០។
យោងតាមការផ្សាយរបស់សារព័ត៌មាន Blick រថភ្លើងដែលផ្ទុកអ្នកដំណើរជាទូទៅ១៥០នាក់នេះ ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយឆ្លងកាត់ផ្លូវក្រោមចំនួន២២ និងស្ពានចំនួន៤៨ នៅតំបន់ភ្នំអាល់៕


© រក្សាសិទ្ធិដោយ thmeythmey.com