ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សិល្បះ
បុរសឯកកម្ពុជា យូ ថនវណ្ណៈ នឹងនាំយកល្ខោនស្បែកធំ ទៅប្រកួតលើឆាកអន្តរជាតិ
06, Nov 2022 , 9:59 pm        
រូបភាព
លោក  យូ ថនវណ្ណៈ បុរសឯកកម្ពុជា ក្នុងកម្មវិធី Mister Green Cambodia 2022
លោក យូ ថនវណ្ណៈ បុរសឯកកម្ពុជា ក្នុងកម្មវិធី Mister Green Cambodia 2022
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ បុរសអាកាសចរណ៍ និងជាបុរសឯកកម្ពុជាពីកម្មវិធី Mister Green Cambodia លោក យូ ថនវណ្ណៈ នឹងនាំយកល្ខោនស្បែកធំ ដែលជាសម្បត្តិបេតិកភណ្ឌតំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ កម្មវិធី Mister Green International 2022 នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៧ -២៥ ខែវិច្ឆិកា នៅទ្វីបអាម៉េរិកខាងត្បូង ដោយមានបេក្ខជនចូលរួមជាង៣០ប្រទេស។
 
ដើម្បីកាន់តែលំអិតពីខ្លឹមសារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា​ សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក យូ ថនវណ្ណៈ បុរសឯកកម្ពុជាពីកម្មវិធី Mister Green  Cambodia ដូចតទៅ៖




 
 
កញ្ញា សុង សុធាវី៖ លោក យូ ថនវណ្ណៈ តើកម្មវិធីនេះប្រព្រឹត្តទៅនៅប្រទេសណាដែរ ហើយមានបេក្ខជនប៉ុន្មានប្រទេសចូលរួម?
លោក យូ ថនវណ្ណៈ៖ បាទកម្មវិធី Mister Green International 2022នេះ នឹងធ្វើឡើងនៅប្រទេស Trinidad & Tobaco ហើយមានបេក្ឋភាពចូលរួមប្រកួតប្រមាណជាង៣០ប្រទេស។
 
កញ្ញា សុង សុធាវី៖ នេះជាកម្មវិធីថ្មីប្លែកមួយ ជាបេក្ខភាពតំណាងឱ្យកម្ពុជាទៅកាន់ឆាកអន្តរជាតិ តើលោកមានសម្ថភាពកម្រិតអន្តរជាតិអ្វីខ្លះដែរ?
លោក យូ ថនវណ្ណៈ៖  ចំពោះការចេញទៅប្រកួតលក្ខណៈអន្តរជាតិនីមួយៗ បេក្ខជនត្រូវមានលក្ខណៈពិសេសផងដែរ រួមមាន សមត្ថភាព ទេពកោសល្យ ការខិតខំប្រឹងប្រែង តស៊ូ ដើម្បីតំណាងឱ្យប្រទេសជាតិទាំងមូល។ល។ 
 
កញ្ញា សុង សុធាវី៖ ទម្រាំក្លាយជាបេក្ខជនតំណាងឱ្យប្រទេសកម្ពុជា ទៅកាន់ឆាកអន្តរជាតិ តើរូបលោកផ្ទាល់បានឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើសបែបណា?
លោក យូ ថនវណ្ណៈ៖ ខ្ញុំធ្លាប់ជាបុរសឯករងទី១ ក្នុងកម្មវិធីមួយកន្លងមក ដូចនេះ លោកពូ អិន សុភិន អ្នកដឹកនាំកម្មវិធី បានតែងតាំងខ្ញុំ ដើម្បីចេញទៅប្រកួតក្នុងកម្មវិធីនេះតែម្តង។ យើងត្រូវតែជាមនុស្សល្អមួយ ដែលយើងត្រូវតែមានការតស៊ូ ប្រឹងប្រែងជម្នះព្យាយាម និងមានការតាំងចិត្តខ្ពស់ ទាំងការញាំ ការដើរ ហាត់ប្រាណ។ល។ 

កញ្ញា សុង សុធាវី៖  ក្រៅពីការប្រើប្រាស់ភាសាអង់គ្លេស តើលោកអាចប្រើប្រាស់ភាសាបរទេសណាទៀត?
លោក យូ ថនវណ្ណៈ៖ ដោយសារខ្ញុំជាបុរសអាកាសចរណ៍ ហើយធ្វើការនៅក្នុងក្រុមហ៊ុនចិន ដូចនេះអាចនិយាយភាសាចិនបានមួយចំនួន ដែលជាភាសានិយាយប្រចាំថ្ងៃនៅការិយាល័យប៉ុណ្ណោះ តែមិនទាន់អាចនិយាយឱ្យបានទូលំទូលាយទេបាទ។
 
កញ្ញា សុង សុធាវី៖  ជិតដល់ថ្ងៃប្រឡងដែរហើយ តើលោកមានការត្រៀមខ្លួនអ្វីខ្លះហើយការចំណាយវិញ?
លោក យូ ថនវណ្ណៈ៖ ចំពោះការត្រៀមខ្លួនមានច្រើន ទាំងការហាត់ប្រាណយករាង សុខភាពល្អ សម្លៀកបំពាក់ជាច្រើនក្នុងកម្មវិធី ហើយរាល់ការចំណាយចាំបាច់ជាបន្ទុករបស់ប្រុមហ៊ុន តែបើយើងចង់ល្អថែមទៀតអាចថាមានការចំណាយផ្ទាល់ខ្លួនខ្លះដែរ។ 
 
កញ្ញា សុង សុធាវី៖ នៅលើឆាកអន្តរជាតិនាពេលខាងមុខ តើលោកនឹងនាំយកអ្វីដែលពិសេសពីកម្ពុជាទៅបង្ហាញ?
លោក យូ ថនវណ្ណៈ៖ អ្វីដែលពិសេស គឺឈុតតំណាងជាតិ ដែលខ្ញុំ និងអ្នករចនាម៉ូត បងស្កគ្រាប់ បានត្រៀមនូវសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខ្មែរ និងជារបស់ពិភពលោកផងដែរគឺ «ល្ខោនស្បែកធំ» ។
 
កញ្ញា សុង សុធាវី៖ ទន្ទឹមនឹងមោទកភាពក្នុងនាមជាបេក្ខភាពតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ អ្វីជាការព្រួយបារម្ភ ក៏ដូចជាការផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង?
លោក យូ ថនវណ្ណៈ៖ បាទត្រង់ចំនុចនេះ ខ្ញុំបានសិក្សាស្វែងយល់ពីបណ្តា អ្នកគាំទ្រនានា និងរៀមច្បងផងដែរ រាល់ចំនុចខ្វះខាតកន្លងមក ដើម្បីធ្វើការស្ថាបនាខ្លួនឯងឱ្យកាន់តែប្រសើរថែមទៀត។ល។
 
កញ្ញា សុង សុធាវី៖ ជាចុងក្រោយ តើលោក យូ ថនវណ្ណៈមានការរំពឹងទុកបែបណាក្នុងកម្មវិធីប្រឡងដ៏ថ្មីសឡាងមួយនេះ?
លោក យូ ថនវណ្ណៈ៖ បាទ ខ្ញុំមានការរំពឹងទុកខ្ពស់ ដោយសារតែ ដោយសារបានត្រៀមលក្ខណៈទុកជាមុនតាំងពីខែ៣ ដើមឆ្នាំនេះ។ល។ ដូច្នេះហើយការខិតខំប្រឹងប្រែងកន្លងមក ខ្ញុំសង្ឃឹមថាបានចូល Top ណាមួយក្នុងចំណោម Top ទាំងអស់ ពីកម្មវិធី Mister Green International ២០២២ខាងមុខនេះ៕




 

© រក្សាសិទ្ធិដោយ thmeythmey.com