ជាតិ
អាស៊ាន
អាស៊ាន៖ លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង បានមកដល់ភ្នំពេញហើយ
08, Nov 2022 , 10:53 pm        
រូបភាព
លោក លី ខឺឈាង ត្រូវបានទទួលស្វាគមន៍ដល់អាកាសយានដ្ឋានអន្តរជាតិ​ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោក ខៀវ កាញារីទ្ធ ។ រូបថត AKP
លោក លី ខឺឈាង ត្រូវបានទទួលស្វាគមន៍ដល់អាកាសយានដ្ឋានអន្តរជាតិ​ពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោក ខៀវ កាញារីទ្ធ ។ រូបថត AKP
ដោយ: រួបរួម
លោកនាយករដ្ឋមន្ត្រី លី ខឺឈាង (Li Keqiang) និងភរិយា បានមកដល់រាជធានីភ្នំពេញ នាយប់ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា នេះ ដើម្បីចូលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ជាពិសេសកិច្ចពាក់ព័ន្ធអាស៊ាន-ចិន។
 
តបតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន វត្តមានលោក លី ខឺឈាង ក៏ជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃផងដែរនៅកម្ពុជា។ 
 
លោក លី ខឺឈាង ជាថ្នាក់ដឹកនាំកំពូលបរទេសទី២ ដែលបានមកដល់កម្ពុជា សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោកត្រូវបានទទួលស្វាគមន៍ដល់អាកាសយានដ្ឋានអន្តរជាតិ ដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
 
លោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ (Pham Minh Chinh) ជាថ្នាក់ដឹកនាំកំពូលដំបូងគេដែលមកដល់កម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ដដែលនេះ។
 
តាមកាលវិភាគ ព្រះចៅស៊ុលតង់ព្រុយណេ, ប្រធានាធិបតីឥណ្ឌូណេស៊ី, នាយករដ្ឋមន្ត្រីឡាវ និងប្រធានាធិបតីហ្វីលីពីន នឹងមកដល់កម្ពុជា ជាបន្តបន្ទាប់នាថ្ងៃទី១០ ខែវិច្ឆិកា៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com