ជាតិ
បុណ្យអុំទូក
អ្នកទេសចរជិត៥០ម៉ឺននាក់ បានទៅកម្សាន្តខេត្តព្រះសីហនុ នាឱកាសបុណ្យអុំទូក
10, Nov 2022 , 9:59 pm        
រូបភាព
ភ្ញៀវទេសចរមកកម្សាន្តនៅតាមឆ្នេរសមុទ្រ រូបពីរដ្ឋបាលខេត្តព្រះសីហនុ
ភ្ញៀវទេសចរមកកម្សាន្តនៅតាមឆ្នេរសមុទ្រ រូបពីរដ្ឋបាលខេត្តព្រះសីហនុ
ដោយ៖ ចៀន និតា
 
ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុប ៤៩៤ ៩១៩នាក់ ក្នុងរយយ:ពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី ៧ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំនួនភ្ញៀវដែលមកកម្សាន្តយ៉ាងច្រើនកុះករនេះ គឺដោយសារមធ្យាបាយធ្វើដំណើរមានភាពល្អ​ប្រសើរតាមរយៈផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ។
 
របាយការណ៍ពីរដ្ឋបាលខេត្តព្រះសីហនុ បានរៀបរាប់ថា ថ្ងៃទីមួយថ្ងៃពិធីបុណ្យអុំទូក គឺមានភ្ញៀវទេសចរចំនួន១០៧ ៣៧១នាក់ បានមកកម្សាន្តខេត្តព្រះសីហនុ, ថ្ងៃទីពីរមាន​១៥៤ ៩៥២ នាក់ និងថ្ងៃទីបី គឺមាន៨ម៉ឺននាក់។ 
 
រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថាក្នុងឱកាសពិធីបុណ្យអុំទូកកន្លងមក  អាជ្ញាធរបានរៀចំ និងគ្រប់គ្រងឆ្នេរសមុទ្រមានសណ្តាប់ធ្នាប់ល្អ , ការប្រគុំតន្ត្រី រួមទាំងមានការដាក់តាំងពិព័រណ៍សម្រាប់ភ្ញៀវទេសចរចូលទស្សនា ផងដែរ៕ 
 
 

Tag:
 ខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com