ជាតិ
អាស៊ាន
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកកាសែតជាតិ និងអន្តរជាតិ កំពុងមមាញឹកក្នុងកិច្ចប្រជុំកំពូលអាស៊ាន
11, Nov 2022 , 11:07 am        
រូបភាព
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ កំពុងបើកដំណើរការជាផ្លូវការ ដោយមានបណ្ដាមេដឹកនាំអាស៊ានជាច្រើនរូបចូលរួម លើកលែងតែមីយ៉ាន់ម៉ា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ វិច្ឆិកា ២០២២។

 
ខណៈមេដឹកនាំអាស៊ានកំពុងពិភាក្សាគ្នានោះ អ្នកកាសែតជាតិ និងអន្តរជាតិ រាប់រយនាក់ ក៏កំពុងនាំគ្នារិះគិតរកប្រធានបទសំខាន់ៗពីលទ្ធផលនៃកិច្ចប្រជុំនេះ។ អ្នកកាសែតជាង១៧០០នាក់ បានចុះឈ្មោះយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ាននេះ។ ក្នុងនោះអ្នកកាសែតជាង៨០០នាក់ និងអន្តរជាតិជាង៩០០នាក់។ នេះបើតាមរបាយការណ៍ពីក្រសួងព័ត៌មានកន្លងមក។
 
វត្តមានអ្នកកាសែតបណ្ដាប្រទេសអាស៊ាន និងអន្តរជាតិទាំងនោះ បានធ្វើឱ្យបន្ទប់មជ្ឈមណ្ឌលព័ត៌មាន (Media Center) ពោរពេញទៅដោយសំឡេងអ៊ូរអរ បែបផ្ចិតផ្ចង់ក្នុងការងារ ដែលសបញ្ជាក់ឱ្យឃើញថា ពួកគេកំពុងពិភាក្សាគ្នា ផ្ដោតលើប្រធានបទនានា ក្នុងកិច្ចប្រជុំ ដែលទាក់ទងទៅនឹងបញ្ហាប្រទេសនីមួយៗរបស់ពួកគេ និងប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាដើម។
 






Tag:
 អាស៊ាន
  កាសែត
© រក្សាសិទ្ធិដោយ thmeythmey.com