ជាតិ
អាស៊ាន
នយោបាយអន្តរជាតិ
អគ្គលេខាធិការUN៖ ការគោរពសិទ្ធិមនុស្សត្រូវបើកចំហ ហើយកម្ពុជាត្រូវអនុវត្តបែបនេះ 12, Nov 2022 , 1:31 pm

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNក អា) លោន់តូនីញូ ហ្គូតេរ៉េស ធ្វើសន្និសីទកាសែត ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន-UN នាព្រឹកថ្ងៃទី១២ វិច្ឆិកា ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
×![]()
ដោយ តេង យ៉ាលីរូហ្ស៊ី
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNក អា) លោន់តូនីញូ ហ្គូតេរ៉េស នៅថ្ងៃទី១២ ខែវិច្ឆិកា បានលើកឡើងថា ការគោរពសិទ្ធិមនុស្ស ត្រូវបើកជំហសេរីភាព និងមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសង្គមស៊ីវិល ហើយកម្ពុជាត្រូវតែអនុវត្តបែបនេះ ដើម្បីឈានទៅដល់ការគោរពសិទ្ធិមនុស្សពេញលេញ។
«វាសំខាន់ណាស់ដែលសិទ្ធិមនុស្ស ត្រូវបានគោរពពេញលេញ និងមានទំនាក់ទំនងជាមួយវិស័យសង្គម វប្បធម៌ សេដ្ឋកិច្ច នយោបាយ និងលំហស៊ីវិល។ នៅកម្ពុជាវិញ លំហស៊ីវិល សិទ្ធិមនុស្ស សិទ្ធិបរិស្ថានត្រូវតែបានការពារ ហើយកិច្ចសហប្រតិបត្តិការជាមួយសង្គមស៊ីវិលត្រូវតែពង្រីក។»។ នេះជាការលើកឡើងរបស់លោក អាន់តូនី ហ្គូតេរ៉េស ក្នុងសន្និសីទសារព័ត៌មាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅសណ្ឋាគារសុខា។
លោក ហ្គូតេរ៉េស ក៏យល់ឃើញដែរថា ស្ថានភាពសិទ្ធិមនុស្សមានលក្ខណៈខុសគ្នា ពីប្រទេសមួយទៅប្រទេសមួយ។ ដូច្នេះសិទ្ធិមនុស្ស គឺត្រូវមើលក្នុងទស្សនវិស័យទូលាយ ដែលមានទំនាក់ទំនងនឹង សេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយ និងស៊ីវិលជាដើម ហើយការសហការពីគ្រប់ផ្នែកទាំងអស់ នឹងនាំមកនូវការអភិវឌ្ឍដ៏ល្អប្រសើរមួយ។
អគ្គលេខាធិការរូបនេះ ក៏បាននិយាយពីបញ្ហានៅមីយ៉ានម៉ាដែរ ដោយលើកឡើងថា សិទ្ធិមនុស្សនៅក្នុងប្រទេសមួយនេះមានការរំលោភធ្ងន់ធ្ងរ ខណៈដែរលំហស៊ីវិលកាន់តែរួមតូច និងបង្កជាសោកនាកម្មជាច្រើន ក្រោយពេលរបបសឹកយោធាកាន់កាប់ប្រទេស។
«ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ គឺមិនអាចទទួលយកបានទេ និងបង្កឱ្យមានការឈឺចាប់យ៉ាងសម្បើម ដល់ប្រជាជនមីយ៉ាន់ម៉ា។»។ លោកបានថ្លែងបែបនេះ។
នៅក្នុងបណ្ដាញសង្គម Twitter លោក ហ្គូតេរ៉េស បានថ្កោលទោសស្ថានការណ៍សិទ្ធិមនុស្ស ក្នុងប្រទេសមីយ៉ាន់ម៉ា និងបានអំពាវនាវម្តងហើយម្តងទៀត ឱ្យអាជ្ញាធររបស់ប្រទេសនេះ ដោះលែងអ្នកទោសនយោបាយទាំងអស់ និងចាប់ផ្តើមដំណើរការរួមបញ្ចូលដើម្បី និងត្រឡប់ទៅការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com