ជាតិ
អាស៊ាន
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាស៊ានដំឡើង«ដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ជាមួយឥណ្ឌា និងអាម៉េរិក
12, Nov 2022 , 6:54 pm        
រូបភាព
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ធ្វើសន្និសីទកាសែត នាល្ងាចថ្ងៃទី១២ វិច្ឆិកា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ធ្វើសន្និសីទកាសែត នាល្ងាចថ្ងៃទី១២ វិច្ឆិកា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
ភ្នំពេញ៖ អាស៊ានសម្រេចដំឡើង«ដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ជាមួយឥណ្ឌា និងអាម៉េរិកថែមទៀត។ នេះបើតាមលោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន ធ្វើសន្និសីទកាសែត នាល្ងាចថ្ងៃទី១២ វិច្ឆិកា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។


បន្ទាប់ពីដំឡើងនេះហើយ វាក៏អាចជួយជំរុញកត្តាបរិយាកាសកិច្ចសហការប្រតិបត្តិការផ្សេងៗទៀត ជាមួយអាម៉េរិក ក៏ដូចជាឥណ្ឌាផងដែរ។ លើសពីនេះ អាស៊ាន ក៏ត្រូវធ្វើការដូចគ្នា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះដែរ។ នេះបើតាមលោក គង់ ភោគ។
 
អាស៊ាន និងឥណ្ឌា បានបង្កើតទំនាក់ទំនងដៃគូសន្ទនាជាមួយគ្នា នៅក្នុងឆ្នាំ១៩៩៥ ។ ចំណែកអាស៊ាន និងអាម៉េរិក ជាដៃគូសន្ទនា នៅឆ្នាំ១៩៧៧។ 
 
កន្លងមកអាស៊ាន បង្កើត «ដៃគូសន្ទនាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ជាមួយប្រទេសចំនួន២មកហើយ។ ក្នុងនោះអាស៊ាន-អូស្រ្តាលី នៅឆ្នាំ២០០៣ ។ អាស៊ាន-ចិន នៅឆ្នាំ២០២១៕
 

Tag:
 អាស៊ាន
  ឥណ្ឌា
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com