ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ស្ថាបត្យកម្មកម្ពុជាមានសក្តានុពល តែមានអ្នកជំនាញតិច បើធៀបនឹងអាស៊ាន
18, Nov 2022 , 2:44 pm        
រូបភាព
 លោក តាំង សុចិត្តវិទូ ​ស្ថាបត្យករអាស៊ាន និងជាអគ្គនាយកក្រុមហ៊ុន ADI.
លោក តាំង សុចិត្តវិទូ ​ស្ថាបត្យករអាស៊ាន និងជាអគ្គនាយកក្រុមហ៊ុន ADI.
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ តាមរយៈបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ក្នុងកម្មវិធី «គំនិតថ្មី» លោក តាំង សុចិត្តវិទូ សមាជិកផ្នែកស្ថាបត្យកម្មនៃបណ្តាប្រទេសអាស៊ាន បានឱ្យដឹងថា ដ្បិតកិច្ចសហការប្រតិបត្តិការអាស៊ានផ្តល់ឱកាសការងារទៅវិញទៅមក សម្រាប់ប្រទេសជាសមាជិក ប៉ុន្តែចំពោះកម្ពុជាហាក់មានស្ថាបត្យករតំណាងជាតិ តិចជាងស្ថាបត្យករអាស៊ាន ដែលជាឧបសគ្គក្នុងការប្រជែងឱកាសការងារ គម្រោងនានា។ល។
 
ដើម្បីកាន់តែលម្អិតពីខ្លឹមសារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក តាំង សុចិត្តវិទូ អគ្គនាយកក្រុមហ៊ុន ADI ដូចតទៅ៖




 
កញ្ញា សុង សុធាវី៖ លោក សុចិត្តវិទូ គឺជាសមាជិកស្ថាបត្យករអាស៊ានមួយរូប ហើយស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ាន តើលោកមើលឃើញសក្តានុពលវិស័យនេះបែបណា បើធៀបនឹងអាស៊ាន?
 
លោក តាំង សុចិត្តវិទូ៖ និយាយពីសក្តានុពល វាស្របតាមគោលការណ៍ឯកភាពគ្នា រវាងប្រទេសទាំងអស់នោះ គេមានគោលនយោបាយ កុងត្រា ជាមួយគ្នាក្នុងការអនុវត្តន៍កិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសក្នុងអាស៊ានហ្នឹង។ ប៉ុន្តែបើមើលជារួម នៃឱកាសសម្រាប់ជំនាញស្ថាបត្យកម្ម គឺសមាជិកនៃប្រទេសទាំងនោះគាត់មានឱកាសទៅធ្វើការ ផ្តល់ជាសេវាកម្ម ប្រឹក្សាយោបល់ទៅដល់ប្រទេសទាំងអស់ហ្នឹងបាន។ 
 
កញ្ញា សុង សុធាវី៖   សម្រាប់កម្ពុជាយើងក្នុងឆាកអាស៊ាន តើឱកាសការងារយើងយ៉ាងណាដែរលោក?
 
លោក តាំង សុចិត្តវិទូ៖ ការចូលអាស៊ាន ឱកាសគឺបង្កើនទំហំទីផ្សារ ដោយសារតែកិច្ចសហប្រតិការអនុញ្ញាតឱ្យស្ថាបត្យករខ្មែរអាចទៅធ្វើការនៅបណ្តាប្រទេសអាស៊ានហ្នឹងបាន។ អ៊ីចឹងការបើកទីផ្សារហ្នឹងវាធំ! តែបញ្ហាប្រឈមវិញ ទី១ តើយើងមានធនធានមនុស្សដែលជាស្ថាបត្យករអាស៊ានប៉ុន្មាននាក់ ហើយមានសមត្ថភាពប៉ុណ្ណា ដើម្បីទៅប្រកួតប្រជែងជាមួយសមាជិកបណ្តាប្រទេសអាស៊ានទាំងនោះ? ដោយសារស្ថាបត្យករខ្មែរយើង ដែលមានកិត្តនាមជាស្ថាបត្យករអាស៊ានហ្នឹងមានចំនួនតិច។ អ៊ីចឹងចំនួនការងារដែលគេមកយើងវិញច្រើន! អ៊ីចឹងការប្រកួតប្រជែងគ្នាខ្ពស់! បានន័យថាស្ថាបត្យករខ្មែរយើងត្រូវប្រកួតជាមួយបណ្តាប្រទេសអាស៊ាន ពិសេសប្រទេសដែលគេអភិវឌ្ឍន៍ជាងយើង។ ស្ថបត្យករគេមានបទពិសោធន៍ច្រើន ហើយគេមានចំនួនសមាជិកច្រើន។ អ៊ីចឹងវាជាបញ្ហាប្រឈម សម្រាប់ស្ថាបត្យករខ្មែរយើង ក្នុងការទាញយកការងារ និង គម្រោងនានា ៕
 

Tag:
 វិស័យសំណង់
© រក្សាសិទ្ធិដោយ thmeythmey.com