ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពត៖ ឃុំត្រពាំងសង្កែមានប្រជាការពារ៤១នាក់ ចាំការពារសុវត្តិភាពពលរដ្ឋទាំងយប់ថ្ងៃ
19, Nov 2022 , 7:59 am        
រូបភាព
ដោយ៖ យុវជនត្រពាំងសង្កែ ( ម៉ាត់ ម៉ាស៊ីតោះ) 
 
ស្រុកទឹកឈូ,ខេត្តកំពត៖ លោក ម៉ី សាវុធ មេប៉ុស្ដិ៍នគរបាលឃុំត្រពាំងសង្កែ បានឱ្យដឹងក្នុងឃុំត្រពាំងសង្កែ មានប្រជាការពាររហូតដល់៤១នាក់ ចាំការពារសុវត្ថិភាពរបស់ពលរដ្ឋជាពិសេសនាពេលយប់។
 
លោកមេប៉ុស្ដិ៍  បានបញ្ជាក់បន្ថែមថា ជារៀងរាល់ថ្ងៃ ប្រជាការពារបានយាមជាប្រចាំនៅក្នុងគោលដៅចំនួន៧ តាមបណ្ដាផ្លូវនានា ជាពិសេសនៅចំណុចស្ងាត់ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់។ លោក ម៉ី សាវុធ អះអាងថា៖«ចំពោះការការពារសុវត្ថិភាពពលរដ្ឋដែលធ្វើដំណើរនៅពេលយប់ ឬដូចជាពេលថ្ងៃជាប្រចាំនេះ គឺយើងមានកម្លាំងប៉ុស្តិ៍បានសហការជាមួយប្រជាការពារភូមិទាំង៤១នាក់ យាមគោលដៅជាប្រចាំ» ។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនា​វីដេអូខាងក្រោម៖ 

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
 

Tag:
 កំពត
 ប្រជាការពារភូមិ
© រក្សាសិទ្ធិដោយ thmeythmey.com