FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ជាខ្សែប្រយុទ្ធចាស់ជាងគេនៅ World Cup 2022 ខណៈ Moukoko ជាកីឡាករក្មេងជាងគេបំផុត
22, Nov 2022 , 8:29 am        
រូបភាព
Youssoufa Moukoko ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Borussia Dortmund ដែលមានវ័យត្រឹមតែ ១៨ឆ្នាំ នឹងបង្ហាញខ្លួនឱ្យក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ក្នុងនាមជាកីឡាករវ័យក្មេងបំផុតប្រចាំព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតា។ Moukoko ត្រូវបានអាល្លឺម៉ង់ជ្រើសរើសយ៉ាងភ្ញាក់ផ្អើលពោលគឺនៅថ្ងៃប្រកាសសមាសភាពកីឡាករ២៦នាក់ចុងក្រោយតែម្តង។ Cristiano Ronaldo ប្រធានក្រុមព័រទុយហ្កាល់ បានក្លាយជាខ្សែប្រយុទ្ធដែលមានវ័យចំណាស់ជាងគេប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ។
 
ត្រៀមខ្លួនបង្ហាញវត្តមានលើកដំបូងនៅ World Cup ប្រទេសកាតា​ត្រឹមវ័យ១៧ ឆ្នាំ ខ្សែប្រយុទ្ធវ័យក្មេង Moukoko ជាកីឡាករក្មេងទាំង ១០ប្រចាំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកទី២៣ នេះ។
  


ខាងក្រោមនេះជាកីឡាករវ័យក្មេងទាំង ១០រូបប្រចាំព្រឹត្តិការណ៍៖ 

១. Youssoufa Moukoko សញ្ជាតិអាល្លឺម៉ង់ វ័យ ១៨ឆ្នាំ កើតថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០០៤
២. Garang Kuol សញ្ជាតិអូស្ត្រាលី វ័យ ១៨ឆ្នាំ កើតថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០០៤
៣. Jewison Bennette សញ្ជាតិកូស្តារីកា វ័យ ១៨ឆ្នាំ កើតថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០០៤
៤. Bilal El Khannouss សញ្ជាតិម៉ារ៉ុក វ័យ ១៨ឆ្នាំ កើតថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០០៤
៥. Abdul Fatawu Issahaku សញ្ជាតិហ្គាណា វ័យ ១៨ឆ្នាំ កើតថ្ងៃទី៨ ខែមីនា ឆ្នាំ ២០០៤
៦​​​. Gavi សញ្ជាតិអេស្ប៉ាញ វ័យ ១៨ឆ្នាំ កើតថ្ងៃទី៥ ខែសីហា ឆ្នាំ ២០០៤
៧. Jude Bellingham សញ្ជាតិអង់គ្លេស វ័យ ១៩ឆ្នាំ កើតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០០៣
៨. Zeno Debast សញ្ជាតិប៊ែលហ្ស៊ិក វ័យ ១៩ឆ្នាំ កើតថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០០៣
៩. Antonio Silva សញ្ជាតិព័រទុយហ្កាល់ វ័យ ១៩ឆ្នាំ កើតថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០០៣
១០. Joe Scally សញ្ជាតិអាម៉េរិក វ័យ ១៩ឆ្នាំ កើតថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០០២
 
ចំណែក Cristiano Ronaldo បានក្លាយជាខ្សែប្រយុទ្ធដែលមានវ័យចំណាស់ជាងគេប្រចាំព្រឹត្តិការណ៍ World Cup 2022 នេះ ហើយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាលក៏ស្ថិតក្នុងចំណោមកីឡាករទាំង ១០រូបដែលមានវ័យចាស់ក្នុងការប្រកួតនៅកាតា។
 
១. Cristiano Ronaldo ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ វ័យ ៣៧ឆ្នាំ កើតថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៨៥
២. Olivier Giroud ខ្សែប្រយុទ្ធសញ្ជាតិបារាំង វ័យ ៣៦ឆ្នាំ កើតថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៨៦
៣. Yuto Nagatomo ខ្សែការពារស្លាបឆ្វេងសញ្ជាតិជប៉ុន វ័យ ៣៦ឆ្នាំ កើតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៨៦
៤​​​. Bryan Ruiz ខ្សែបម្រើសញ្ជាតិកូស្តា រីកា វ័យ ៣៧ឆ្នាំ កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៥
៥. Luka Modric ខ្សែបម្រើសញ្ជាតិក្រូអាស៊ី វ័យ ៣៧ឆ្នាំ កើតថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៨៥
៦. Tiago Silva ខ្សែការពារសញ្ជាតិប្រេស៊ីល វ័យ ៣៨ឆ្នាំ កើតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៨៤
៧. Atiba Hutchinson ខ្សែបម្រើសញ្ជាតិកាណាដា វ័យ៣៩ឆ្នាំ កើតថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៨៣
៨. Dani Alves សញ្ជាតិប្រេស៊ីល ខ្សែការពារស្លាបស្តាំវ័យ ៣៩ឆ្នាំ កើតថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៨៣
៩. PEPE សញ្ជាតិព័រទុយហ្កាល់ ខ្សែការពារវ័យ ៣៩ឆ្នាំ កើតថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៣
១០. Alfredo Talavera អ្នកចាំទីសញ្ជាតិម៉ិកស៊ិក វ័យ ៤០ឆ្នាំ កើតថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៨២៕
 


Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com